10/09/2019 11:31 GMT+7 print

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាដែលទីក្រុងបុរាណ Hoi An និងតំបន់ ប្រាសាទ My Son ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក


 សិល្បៈចម្រុះពណ៌នៅពិធីរំលឹកខួប (រូបថត៖ VOV)
 

នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់ប្រាសាទ My Son គណៈកម្មាធិការ ប្រជាជនខេត្ត Quang Nam ភាគ​កណ្ដាលវៀតណាមបានរៀបចំពិធីរំលឹកខួប លើកទី២០ទិវាដែលទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son​ ត្រូវបាន អង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក និងរំលឹកខួប លើកទី១០ទិវាដែល​កោះ Cu Lao Cham ទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជា តំបន់ឋបនីយដ្ឋានជីវមណ្ឌលពិភពលោក។
 
អញ្ជើញ​ថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការ​អភិរក្សនិងពង្រីកតម្លៃនៃបេតិកភ័ណ្ឌ ពិភពលោកនានា ជានិច្ច​កាល​ត្រូវ​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ គណៈកម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃខេត្ត Quang Nam បានយកចិត្តទុកដាក់ដោយឥតឈប់ឈរដល់ការងារ អភិរក្សនិង​ពង្រីក​តម្លៃនៃ​បណ្ដា​បេតិកភ័ណ្ឌ​ពិភពលោកនៅក្នុងតំបន់។ រួមជាមួយ ទីក្រុងបុរាណ Hoi An នោះ គឺតំបន់ប្រាសាទ My Son ជាប្រព័ន្ធ​តម្លៃ​វប្បធម៌ដ៏ វិសេសវិសាលមួយដែលពោរពេញទៅដោយលក្ខណៈស្ថាបត្យកម្មហិណ្ឌូសាសនា។ លោកនាយក​រដ្ឋមន្រ្តីបានលើកសំណើរថា៖
 
“ខ្ញុំសូមសង្កត់​ធ្ងន់ថា ទីកន្លែងណាដែលមានបេតិកភ័ណ្ឌត្រូវតែធ្វើជាគំរូក្នុង ការងារការពារបរិស្ថាន រួមទាំង​ការ​​លើក​កំពស់មនសិការមិនប្រើប្រាស់ថង់និង គ្រឿងប៉្លាស្ទិកដែលប្រើប្រាស់តែម្ដងប៉ុណ្ណោះ។ រាល់បេតិ​កភ័ណ្ឌទាំង​អស់នៅវៀត ណាម ដែលក្នុងនោះមាន Hoi An និងតំបន់ប្រាសាទ My Son ត្រូវការជំរុញខ្លាំង នូវ​ការ​ទាក់​ទាញ​ទុនវិនិយោគទាំងនៅក្នុងនិងក្រៅប្រទេសដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ គំរូសេវាកម្ម​អោយ​បា​ន​សម្បូរបែប ប្រកបដោយចីរភាព សមស្រប នឹងអត្តសញ្ញាណវប្បធម៌ ធានា​ភាព​សុខ​ដុម​រមនា​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងកិច្ចការពារបរិស្ថាន។ ក្រៅពីនោះ ការអភិរក្សនិងពង្រីកតម្លៃនៃបេតិកភ័ណ្ឌ នានា​របស់​វៀត​ណាមក៏ជាភារកិច្ចនយោបាយសំខាន់មួយផងដែរ ដោយរួម ចំណែកជំរុញទំនាក់ទំ​នង​សហ​ប្រតិបតិ្តការ​អន្តរជាតិ លើវិស័យវប្បធម៌នយោបាយ សេដ្ឋកិច្ចនយោបាយ សន្តិសុខនិងកា​រពារជាតិ​”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​