10/09/2019 11:31 GMT+7 print

ប្រារព្ធសម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា


 ប្រធានដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn)
 

នា​ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិ ការអចិន្រ្តៃយ៍រដ្ឋ សភា​វៀត​ណាម​បាន​រៀបចំ​សម័យ​ប្រជុំលើកទី៣៧។ 
 
ដោយប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២១ខែកញ្ញា អង្គប្រជុំគ្រោងនឹងផ្ដល់មតិ បកស្រាយ ទទួលមតិ និងកែ​តម្រូវ​សេច​ក្ដីព្រាងច្បាប់មួយចំនួន។ ក្រៅពីនោះ អង្គប្រជុំនឹងផ្ដល់មតិចំពោះ​សេចក្ដី​ព្រាង​នៃ​សេចក្ដី​សម្រេច​ចិត្ត​នានា​ដូចជា៖សេចក្ដី​សម្រេចចិត្ត​របស់រដ្ឋ​សភាស្ដីពី​ការ​ដោះស្រាយ​បំណុល​ពន្ធ​ចំពោះ​ជន​ដែ​ល​មិន​មាន​លទ្ធភាព​បង់ពន្ធថែមទៀត សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពី​ការអនុម័ត​លើគម្រោង​វិនិយោគ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមនៅតាមតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំនិងតំបន់មាន​លក្ខខ័ណ្ឌ​សេដ្ឋកិច្ច​សង្គមលំបាក​យ៉ាង​ខ្លាំង​ក្នុងដំណាក់កាលពីឆ្នាំ២​០២១ដល់ឆ្នាំ២០២៥​ផង​ដែរ។

គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភាក៏​នឹងផ្ដល់​មតិ​ចំពោះសេចក្ដី​ព្រាងនៃ​សារាចរណ៍​ណែនាំស្ដី​ពីបែប​បទគយ​ ការ​ត្រួតពិនិត្យ ឃ្លាំមើលផ្នែកគយ​ចំពោះ​ទំនិញ​ឆ្លង​ដែន​តាម​រយៈប្រព័ន្ធ​ឆ្លងដែន​គយអាស៊ាន​ដើម្បី​អនុវត្ត​សារាចរណ៍​ណែនាំ៧ស្ដីពីប្រព័ន្ធឆ្លងដែនគយទៀតផង។
 
ក្រៅពី​នោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងដំណើរការឃ្លាំមើលលើប្រធានបទ “ការអនុវត្ត​គោលន​យោបាយ​ ច្បាប់ ស្ដីពីការ​អនុវត្តកម្ម​វិធីគោល​ដៅជាតិ​ស្ដីពីការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រកប​ដោយ​ចីរភាព​លើភូមិភាគ​តំបន់ជន​ជាតិភាគ​តិច តំបន់ព្រៃភ្នំក្នុងដំណាក់​កាលពីឆ្នាំ ២០១២ដល់ឆ្នាំ២០១៨”​ និងកា​រចាត់ តាំងអ​ង្គភាព​រដ្ឋ​បាលនៅតំបន់មួយចំនួនផងដែរ។
 
ក្រោយពិធីបើក​ អង្គប្រជុំបានពិភាក្សាអំពីច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់ បង្ការទប់ទល់នឹង​គ្រោះធម្មជាតិនិងច្បាប់ទំនប់។ នៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​យល់ស្របជាមួយការបង្កើតមូលនិធិបង្ការទប់ទល់នឹងគ្រោះធម្មជាតិ នៅមជ្ឈឹម។
 
“ខ្ញុំគិត​ថា ការងារនេះជាការងារចាំបាច់ ដោយសារមានអង្គការជាច្រើនបាន គាំទ្រជាទឹកប្រាក់ ប៉ុន្តែ​យើង​មិន​មាន​មូលនិធិទេ។ ហេតុដូច្នេះហើយ ការបង្កើត មូលនិធិមជ្ឈឹមគឺការងារចាំបាច់ ប៉ុន្តែត្រូវការស្រាវជ្រាវ ឃ្លាំ​មើល​ដើម្បីអោយបាន សមស្របនឹងស្ថានភាពជាក់ស្ដែង ហើយមានយន្តការសម្របសម្រួលនិងប្រើ ប្រាស់​យ៉ាង​ដូច​ម្ដ៉េច? ប្រសិនបើប្រមូលទឹកប្រាក់នៅតំបន់ដែលគ្មានគ្រោះ ធម្មជាតិ ឬនៅ​ទីក្រុងធំៗ​ដែល​មាន​ចំនួន​ប្រជាជន​ច្រើននិងប្រាក់ចំណូលខ្ពស់ គឺត្រូវតែមានយន្តការដើម្បីសម្របសម្រួលប្រាក់មកមូលនិធិមជ្ឈឹម ដើម្បី​អោយ​មជ្ឈឹមផ្ដល់​ឧបត្ថម្ភដល់ខេត្តក្រុងនានាដែល​ជួបការលំបាក”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​