09/09/2019 10:29 GMT+7 print

ក្រុមអ្នកកាសែតអន្តរជាតិមានការចាប់អារម្មណ៍ចំពោះដំណើរស្ទង់មតិទេសចរណ៍នៅខេត្ត Nghe An


គណៈប្រតិភូបានថតរូបនៅជ្រោះ Khe Kem នៃស្រុក Con Cuong (រូបថតៈ baonghean) 
 

ក្នុង​ដំណើរកម្សាន្តនេះ គណៈប្រតិភូបានទស្សនាតំបន់ទេសចរណ៍ល្បីៗ ដូចជា តំបន់​បេតិក​ភណ្ឌ​ប្រវត្តិ​សាស្រ្ត​ពិសេស​ ​Kim Lien (នៅស្រុក Nam Dan), ឧទ្យានជាតិ Phu Mat, ទឹកជ្រោះ Khe Kem, តំបន់អេកូ​ទេស​ចរណ៍​សហគមន៍​ភូមិ  Khe Ran (នៅស្រុក Con Cuong) និងស្វែងយល់អំពីវប្បធម៌ម្ហូបអាហារ ការជួបប្រាស្រ័យ​វប្បធម៌​និង​សិល្បៈ​ជាមួយជនជាតិ Thai នៅទីនេះផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ Nghe An ​ដោយគោលបំណង ចង់អោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាននិងកាសែតធំៗ នៅលើ​ពិភព​លោក​នឹងមានអត្ថបទដែលមានគុណភាព ដោយលើកកម្ពស់​ផលិតផល​ទេសចរណ៍​ក្នុងស្រុក​ដល់​មិត្ត​ភក្តិ​គ្រប់​ទិស​ទី  ដើម្បីរួមចំណែកអោយវិស័យទេសចរណ៍ នៅខេត្ត Nghe An អាចពង្រីកទីផ្សារទេសចរអន្តរជាតិ។ នាព្រឹក​ថ្ងៃ ដដែល មន្ទីរទេសចរណ៍ខេត្ត Nghe An បានបើកសិក្ខាសាលា “ទេសចរណ៍ Nghe An ជាមួយ​សារ​ព័ត៌មាន​អន្តរ​ជាតិ” ដើម្បីណែនាំបន្ថែម​អំពីទេសចរណ៍​ក្នុងស្រុក​និង​ទទួលយក​នូវមតិយោបល់​ពីគណៈ​ប្រតិភូ​ស្ទង់​​មតិ​​នេះតែម្តង​៕ ​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម