08/09/2019 12:04 GMT+7 print

វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ជួរមុខគេ


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក John Pete Ricketts អភិបាលរដ្ឋ Nebraska នៃសហរដ្ឋអាមេរិក (រូបថត៖ TTXVN) 
 

នេះជា​ការអះអាងរបស់ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ក្នុងពិធីទទួលជួបជាមួយលោក John Pete Ricketts​ អភិបាលរដ្ឋ Nebraska (នៃសហរដ្ឋអាមេ រិក) នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។
 
ក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្រ្តីមានបំណង​ជំរុញទំនាក់​ទំនង​ភាព​ជាដៃ​គូគ្រ​ប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ឱ្យមាន​ការអភិវឌ្ឍឥតឈប់ឈរប្រកបដោយ​ប្រសិទ្ធ​ភាព​។ ក្នុងរ​យៈពេលកន្លង​ទៅ  កិច្ច​សហប្រតិ​បត្តិការ​ពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរបានបន្តរី​កចម្រើន​គួរ អោយកត់សម្គាល់។ ពោល​គឺ ទំហ៊ុំពាណិជ្ជកម្ម​បាន​លើសពី ៦០ ពាន់លានដុល្លារ។ វៀតណាមកំពុងប្រឹងប្រែងធ្វើឱ្យមាន​តុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី​។ ទន្ទឹមជាមួយគ្នានោះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុង​នោះ​មាន​កិច្ច​សហប្រតិបត្តិ​ការរវាង​រដ្ឋ និង តំបន់នានារបស់វៀតណាម និងរវាងវិស័យដែ​លភាគីទាំងពីរមានឧត្តមភាព​ ត្រូវ​បាន​រដ្ឋាភិបាល​ វៀតណា​មវាយតម្លៃខ្ពស់ផងដែរ។ ម្យ៉ាងវិញទៀ​ត វៀតណាម​តែងតែបង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​ផលិត​ផលអាមេរិកនិយាយរួមនិ​ងរដ្ឋ N​ebraska និយាយ​ដោយឡែក​ចូលមក​វៀត​ណាម ដោយ​ឈរ​លើមូលដ្ឋាន​ផលប្រយោជន៍​ទៅវិញទៅមក​។
 
ជាការឆ្លើយតប​ លោក John Pete Ricketts អភិបាលរដ្ឋ Nebraska  បានថ្លែងថា សហរដ្ឋអាមេរិក​និយាយ​រួម​និង​រដ្ឋ​ Nebraska និយាយដោយឡែក ចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម។ លោករូបនេះបានបញ្ជាក់ថា រដ្ឋ Nebraska មានសមត្ថភាពនាំចេញសាច់គោធំបំផុតរបស់សហរដ្ឋអាមេរិក ហើយ​តម្លៃ​ពាណិជ្ជកម្ម​នៃការនាំ​ចេញ​សាច់គោទៅកាន់​វៀតណាម​ បានកើនឡើងបីដងបើប្រៀបធៀបទៅនឹងពេលកន្លង ​មក​។ រដ្ឋ Nebraska ក៏មាន​ប្រៀបខ្លាំង​ខាងកសិកម្មផងដែរ។ លោក John Pete Ricketts​ អភិបាលរដ្ឋ Nebraska សង្ឃឹមថា ​ភាគី​ទាំង​ពីរ​​នឹង​ដោះស្រាយរាល់ ឧបសគ្គមួយចំនួន ដើម្បីជំរុញការផ្លាស់ប្តូរការវិនិយោគនិងពាណិជ្ជកម្ម។ លោក John Pete ​Ricketts អភិបាលខេត្តបានស្នើសុំធ្វើសន្និសិទផ្សព្វផ្សាយការវិនិយោគសម្រាប់ពាណិជ្ជ កម្មទ្វេភាគីនៅរដ្ឋ Nebraska​ តែម្តង តាមរយៈនោះ រួមចំណែកដល់​ការពង្រឹងទំនាក់ទំនងទ្វេភាគីជាពុំខា​ន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​