05/09/2019 11:01 GMT+7 print

ជំនាញការអូស្ត្រាលី៖ ប្រទេសនានាត្រូវប្រឆាំងជំទាស់នឹងសកម្មភាពរំលោភបំពានលើ UNCLOS ឆ្នាំ ១៩៨២


 សកម្មភាពនៅនៅផ្ទះរន្ទា DK1 (រូបថត៖ TTXVN)
 

 អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺមាន​សារៈ​សំខាន់​ជាពិសេស​សម្រាប់​បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅតាម ឆ្នេរសមុទ្រ ព្រោះថា UNCLOS ផ្តល់ក្របខ័ណ្ឌ​ច្បាប់​ឱ្យប្រទេស​ទាំង​នេះនូវសិទ្ធិធ្វើអាជីវកម្មជលផល និងធនធានថាមពល ក៏ដូចជា សិទ្ធិជាច្រើនទៀត។ ហេតុដូច្នេះ​ហើយ ប្រទេសទាំងអស់ត្រូវតែគោរពតាម UNCLOS ហើយប្រឆាំង​ជំទាស់​នឹង​សកម្មភាព​ដែល​រំលោភ​បំពាន់លើអនុសញ្ញានេះ។ នេះគឺជាការអះអាងរបស់លោកបណ្ឌិត BecStrating សាស្ត្រាចារ្យជាន់​ខ្ពស់​ផ្នែក​នយោបាយ​ និងទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យនយោបាយនិងទស្សនវិជ្ជា - សាកលវិទ្យាល័យឡាត្រាត (អូស្ត្រាលី) ​ស្ដីពីការដែលនាពេលថ្មីៗនេះ ចិនបានបញ្ជូននាវាស្ទង់ប្រេង Haiyang-8 ចូលមកបំបន់ថ្មប៉ប្រះទឹក Tu Chinh ដែលស្ថិតក្នុងតំបន់សេចក្ដីផ្ដាច់មុខ (EEZ) របស់វៀតណាម បានបង្កើ​ន​ភាព​តាន​តឹង​នៅ​សមុទ្រ​ខាង​កើត​។
 
យោងតាម​លោកបណ្ឌិត Bec Strating សាស្ត្រាចារ្យ ថា សមុទ្រខាងកើតគឺជា ជាផ្លូវពាណិជ្ជកម្ម​ដ៏សំខាន់​មួយ​សម្រាប់​ប្រទេសជា​ច្រើន។ ហេតុដូច្នេះហើយ ក្នុងគ្រប់ករណី ​បណ្ដាប្រទេសទាំងអស់ត្រូវកា​រ​ពារ និង​គាំទ្រ​រាល់​បទបញ្ញត្តិ​ ពាណិជ្ជកម្មសេរី និ​ងនាវាចរ​។ ទន្ទឹមនិងនេះ លោក សាស្ត្រា​ចារ្យ​ Bec​ Strating ក៏បាន​វាយតម្លៃខ្ពស់​ចំពោះ​វិធាន​ការដែល​វៀតណាម បានអនុវត្តក្នុងរយៈពេលកន្ល​ងទៅ ដើម្បីការពារអធិបតេយ្យភាព​ សិទ្ធិ​អធិបតេយ្យ​ភាព​និងសិទ្ធិយុត្តាធិការក្នុងតំ​បន់សេដ្ឋកិច្ចផ្ដាច់មុខ​ និងខ្ពង់​រាប​បាត​សមុទ្រ​រប​ស់​វៀត​ណាម​៕​

 

តាម​ ​VOV5 - វិទ្យុសំឡេងវៀតណាម