13/08/2019 11:10 GMT+7 print

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤បើកកិច្ចប្រជុំលើកទី ៣៦


 ទិដ្ឋភាពនៅកិច្ចប្រជុំលើកទី៣៦គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថត៖ TTXVN)
 

 កិច្ចប្រជុំលើកនេះនឹងពិភាក្សាពីការអនុវត្តសេចក្ដីសម្រេចចិត្តនានារបស់ គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា ស្ដីពី​ការងារ​ឃ្លាំមើលជំនាញចាប់តាំងពីដើមអា​ណត្តិដល់ចុងឆ្នាំ២០១៨ ហើយរៀបចំការសួរ ដេញដោលចំពោះ សមា​ជិក​សភា។
 
នាព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នៅរដ្ឋធានីហាណូយ សម័យប្រជុំលើកទី៣៦របស់ គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វៀត​ណាមនីតិកាលទី១៤ បានប្រារព្ធឡើងក្រោមអធិបតីភាព របស់​ប្រធានរដ្ឋសភាលោកស្រី N​guyen Thi Kim Ngan។
 
​កិច្ចប្រជុំ​លើកនេះនឹងពិភាក្សាពីការអនុវត្តសេចក្ដីសម្រេចចិត្តនានារបស់ គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ស្ដីពីការ​ងារ​ឃ្លាំមើលជំនាញចាប់តាំងពីដើម​អាណត្តិដល់​ចុងឆ្នាំ២០១៨ ហើយរៀបចំការសួរដេញ​ដោល​ចំពោះ សមាជិកសភា​។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏នឹងផ្ដល់មតិទាក់ទិនដល់ ច្បាប់សវនកម្មរដ្ឋ ច្បាប់ភាគហ៊ុន ​ច្បាប់ការងារ និងបញ្ហាសំខាន់មួយចំនួនទៀត ផងដែរ។

កិច្ចប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៦ ខែសីហា ខាងមុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​