11/08/2019 11:10 GMT+7 print

កម្ពុជាជួយផ្ដល់ឯកសាររដ្ឋបាលសម្រាប់ប្រជាជនដើមកំណើតវៀតណាម


ការផ្សព្វផ្សាយអំពីការផ្ដល់ឯកសាររដ្ឋបាល ឯកសារអន្តោប្រវេសន៍ដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា
 

 លោក  សុខខុនក៏បានឆ្លើយសំណួររបស់តំណាងសាខាសមាគមន៍ខ្មែរ - វៀតណាម​នៅ​កម្ពុ​ជាអំពី​ការ​អនុវត្តន៍​លិខិត​ចុះថ្ងៃ​ទី ១ ខែកក្កដា ឆ្នាំ ២០១៩​ របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ដល់ឯកសាររដ្ឋបា​ល និង​ឯកសារ​អន្តោប្រវេសន៍​ដល់​ជនបរទេស។
 
នាថ្ងៃទី៩​ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រព្រឹត្តិ​ទៅសន្និសីទ​ផ្សព្វផ្សាយ​អំពីការ​ផ្ដល់​ឯកសាររដ្ឋបាល ឯកសារអន្តោប្រវេសន៍ដល់ប្រជាជនដើមកំណើ​តវៀតណាមនៅកម្ពុជា។
 
អញ្ជើញថ្លែង​នៅទីនេះ លោក សុខ ខុន អគ្គនាយករង នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពន្យល់​អំពី​មូល​ហេតុ​ ជាប់ពាក់ព័ន្ធដល់ការផ្ដល់ឯកសាររដ្ឋបាល និងឯកសារអន្តោប្រវេសន៍ដល់ជនបរទេស ដែល​ត្រូវ​បាន​ដក​ហូត​ឯក​សារមិនប្រក្រតី។ ទន្ទឹមនឹងនេះ លោក  សុខខុនក៏បានឆ្លើយសំណួររបស់តំណាងសាខាសមាគមន៍ខ្មែរ - វៀត​ណាម​​នៅកម្ពុជាអំពីការអនុវត្តន៍លិខិតចុះថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ដល់​ឯកសារ​រដ្ឋបាល និងឯកសារអន្តោប្រវេសន៍ដល់ជនបរទេស​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​