11/08/2019 11:10 GMT+7 print

សកម្មភាពរំលឹកខួបលើកទី ៥៨ នៃទិវាគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាម


 អនុប្រធានគណៈកម្មាធិការប្រជាជន Binh Duong លោក Dang Minh Hung បានប្រគល់ប័ណ្ឌសរសើរដល់​សមូហភាព​ដែល​បាន​រួម​ចំណែកយ៉ាងច្រើនក្នុងការថែរក្សាជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin (រូបថត៖ TTXVN)
 

 នាព្រឹក​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហូ ជីមិញ មនុស្សជាង ៥០០០ នាក់បានចូលរួមក្នុងការដើរថ្មើរ ជើង “ដើម្បីជន​រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការក្រីក្រ” លើកទី ១៣ នៅឧទ្យានវប្បធម៌ Dam Sen នៃ​ទីក្រុងហូជីមិញ។ 

ព្រឹត្តិការណ៍​នេះត្រូវបាន សមាគមកាកបាទក្រហមទីក្រុងហូជីមិញរៀបចំឡើងផងដែរ ។ ក្នុងឱកាសនេះ សមាគម​កាកបាទក្រហមទីក្រុងហូជីមិញ បានរួមសហការជាមួយស្ថាប័ននានា ដើម្បីរៃអង្គាសថវិកា​សម្រាប់​ថែ​ទាំ​និង​ឧបត្ថម្ភ​ដល់​សុខភាពនិង​កែលំ​អជីវភាព​រស់​នៅ​របស់​ជន​រងគ្រោះដោយ​ជាតិ​គីមីពុល​ពណ៌​លឿង​ទុំនិង​ជន​ពិការ​ក្រីក្រ។ ។ ចូលរួមក្នុងពិធីដើរថ្មើជើងនេះ កញ្ញា  Pham Thi Thu Thuy និស្សិត​នៃ​សាកល​វិទ្យាល័យ​គុរុកោសល្យ​ទីក្រុង​ហូជីមិញបានសំណេះសំណាលថា៖ “នាងខ្ញុំពិតជារីករាយនិងមានសេចក្តីសុខណាស់ ព្រោះនេះជាលើកទី ១០ ហើយដែលនាងខ្ញុំបា​នចូល​រួមក្នុង​កម្ម​វិធីដែល​ពោរពេញ​ទៅដោយ​លក្ខណៈ​មនុស្សធម៌​និងអត្ថ​ន័យនេះដែលជួយយើងទាំងអស់​គ្នាអាចរស់នៅល្អជាង និងបំពេញការសិក្សាកាន់​តែល្អជាង។ នាងខ្ញុំប្រាថ្នា ​នឹងក្លាយទៅជាគ្រូបង្រៀមម្នាក់ ដើម្បីអាចរួមចំណែកជួយ​មនុស្សដែលមានស្ថាន​ ភាពពិសេស​ដូចរូប​នាង​ខ្ញុំផ្ទាល់”។
 
មុននេះ នា​ថ្ងៃទី ៩ ខែសីហានៅខេត្ត Binh Duong សមាគមជន​រងគ្រោះដោយ​ជាតិ​គីមីពុល​ពណ៌​លឿង​ទុំ​/Dioxin​ ខេត្ត Binh Duong បានប្រារព្ធខួបលើកទី ៥៨ នៃគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០១៨)។ ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ សមាគម​ជន​រងគ្រោះដោយ​ជាតិ​គីមីពុល​ពណ៌​ លឿងទុំ ខេត្ត Binh Duong និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ខេត្ត Binh Duong បានអនុវត្ត​កម្ម​វិធីលើក​ទឹកចិត្ត ក្រោមប្រធានបទ “អណ្តាតភ្លើងគ្មានពេលណារលត់”។ កម្មវិធីនេះបានប្រមូល​ហត្ថលេខា​ជាង​ ២០០.០០០ ដើម្បីជួយគាំទ្រដល់លោកស្រី Tran To Nga  (ជាអតីតអ្នកយកព័ត៌មាន​នៃទីភ្នាក់ងា​រព័ត៌​មាន​វៀត​ណាម​) ដែលលោកស្រីបានដាក់ពាក្យបណ្តឹង ក្រុមហ៊ុនគីមីដែលផលិតថ្នាំកំចាត់ស្មៅ ក្នុងនោះ មានជាតិ​គីមី​ពុល​​ពណ៌លឿងទុំ/dioxin ដែលកងទ័ពអាមេរិកបានប្រើប្រាស់ក្នុងសង្គ្រាមវៀតណាម។ ដើម្បីឆ្ពោះ​ទៅដំណើរ​ប្រមូល​ហត្ថលេខាចំនួន ១ លានសម្រាប់ជូយគាំទ្រដល់លោកស្រី Nga នោះ មាគម​ជន​រង​គ្រោះដោយ​ជាតិ​គីមី​ពុល​ពណ៌លឿងទុំ ខេត្ត Binh Duong បានបន្តបំផុសកម្មវិធីលើកទឹក “អណ្តាតភ្លើងគ្មានពេលណារលត់”។ នៅតាម​ទីប្រជុំជននិងសាលារៀននានាទូទាំងខេត្ត Binh Duong តែម្តង។
 
នៅក្នុង​ពិធីរំលឹកខួបលើកទី៨៥នៃទិវាគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាមនេះ លោកស្រី Tran To Nga បានចែក​រំលែកថា៖ “សម្ព័ន្ធយុវជន Binh Duong និងយុវជន Binh Duong តែងតែ​ជួយ​គាំ​ទ្រការ​បណ្តឹង​នេះយ៉ាង​សកម្មណាស់។ តាមរយៈបណ្តឹងនេះ យុវជនហាក់ដូចជាយ​ល់កាន់​តែច្បាស់​ពីការ​ឈឺ​ចាប់​របស់​មនុស្ស​ជាតិ​ ការឈឺចាប់របស់សង្គម ការឈឺចាប់ពណ៌លឿងទុំ ហើយពួកគេ​កាន់តែមាន​សកម្មភាព​វិជ្ជមាន​ច្រើន​ផង​ដែរ​”​។
 
ក្នុងថ្ងៃដដែល សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ខេត្ត Soc Trang បាន​សហការ​ជាមួយ​សមាគម​លើកកម្ពស់ការសិក្សានិងសម្ព័ន្ធយុវជននៃស្ថាប័ននានារបស់ខេត្ត Soc Trang  បានរៀបចំកម្ម​វិធី​ “បញ្ចាំងពន្លឺនៃកម្លាំងពលំ វៀតណាម” ។ នៅក្នុងកម្មវិធីនេះ មាននិស្សិតចំនួន ៣៥ នាក់ ដែល​ជាជន​រងគ្រោះដោយ​សារជាតិគីមីពណ៌លឿងទុំ និងជនពិការដែលទទួលបានអាហារូ​បករណ៍។ មិនត្រឹមតែប៉ុណ្ណោះ អត្ត​ពលិក​ដែល​ជាជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ដែលទទួលបានស្នាដៃខ្ពស់ នៅ ក្នុងការប្រកួតកីឡាជ​ន​ពិការថ្នាក់ជាតិឆ្នាំ ២០១៩ ក៏ទទួលបានរង្វាន់ពីគណៈកម្មាធិ​ការរៀបចំផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​