09/08/2019 11:22 GMT+7 print

មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាពសុខាភិបាលរវាង វៀតណាម និងកម្ពុជា


 សកម្មភាពពិនិត្យជំងឺនៅ មន្ទីរពេទ្យ Cho Ray ភ្នំពេញ
 

 ការវៈកាត់ចំនួន ៥០០ លើកត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យ ហើយមានអ្នកជំងឺប្រមាណ ២ ម៉ឺន​នាក់​ត្រូវ​បាន​សម្រាកព្យាបាលគឺជាតួរលេខដ៏គួរឲ្យកត់សម្គាល់ ដែល មន្ទីរពេទ្យ Cho Ray ភ្នំពេញ​ទទួល​បាន​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំកន្លងទៅ។ 
 
មន្ទីរ​ពេទ្យ Cho Ray ភ្នំពេញ​មិន​ត្រឹម​តែជា​អាស័យដ្ឋាន​សុខាភិបាល​សម្រាក​ព្យាបាល​ជំងឺ​ដ៏មាន​កិត្យានុភាព​បំផុត​នៅកម្ពុ​ជាប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ផ្នែកសុខាភិ​បាលរវាងទីក្រុងហូជី​មិញ និងភ្នំពេញ​និយាយ​ដោយឡែក​ ហើយថែមទាំងរវាងប្រទេសវៀតណាម និងកម្ពុជានិយាយរួមទៀតផង។
 
តាមទីភ្នាក់​ងារផ្សព្វផ្សាយ នៃមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញបានឲ្យដឹងថា ក្នុងដំណាក់កាល ២០១០ - ២០១៣ ជា​រៀងរាល់ថ្ងៃ មានអ្នកជម្ងឺកម្ពុជាចំនួន ៣០០ នាក់បានទៅពិនិត្យ និងព្យាបាលជំងឺនៅវៀតណាម ដោយសារ​ ផ្នែកសុខាភិបាលរបស់កម្ពុជានៅមានកំហិតទាំងខាងមូលដ្ឋានសំភារៈ ធនធានមនុស្ស និងជំនាញ​វិជ្ជាជីវៈ​។ ក្នុងនោះ ចំនួនអ្នកជម្ងឺកម្ពុជាបានព្យាបាលជម្ងឺនៅមន្ទីរពេទ្យ Cho Ray ទីក្រុង​ហូជីមិញ​បាន​កើន​ឡើង​ ៩០ ភាគរយ។ ចំពោះស្ថានភាពនេះ ដោយទទួលបានការជួយឧបត្ថម្ភ និងកិច្ច​សហប្រតិបត្តិ​ការពី​មន្ទីរ​ពេទ្យ ​Cho Ray ហូជីមិញនោះ មន្ទីរពេទ្យ Cho Ray ភ្នំពេញត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនាឆ្នាំ ២០១៤ ដោយ​មាន​គោលដៅក្លាយទៅជាមន្ទីរពេទ្យដែលមានស្ដង់ដារអន្តរជាតិ ព្រមទាំងជួយបណ្ដុះបណ្ដាល និង​ផ្ទេរ​បច្ចេក​វិទ្យាសុខាភិបាលជូនគ្រូពេទ្យកម្ពុជា។
 
ចាប់ពីឆ្នាំ​ ២០១៤ ដល់ឆ្នាំ ២០១៧ មានអ្នកជំងឺ ចំនួន ៤៣០០ នាក់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យCho Ray ភ្នំ​ពេញ ហើយក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០១៨ ចំនួនអ្នកជំងឺ ដែលបានសម្រាកព្យាបាលបានកើន ១៧ ភាគ​រយ​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ នេះគឺជាសញ្ញា​គួរ​ឲ្យ​សប្បាយ​រីក​រាយ​ចំពោះ​មន្ទី​រ​ពេទ្យ​ Cho Ray ភ្នំពេញ។ វេជ្ជបណ្ឌិត  Tran Vu Duc - អ្នកជំនាញដើមដំបូងមួយរូបនៃមន្ទីរពេទ្យ Cho Ray ភ្នំពេញ​ ដែលត្រូវបានបញ្ជូនទៅបំពេញភារកិច្ចពិនិត្យ ព្យាបាល និងបណ្ដុះបណ្ដាលគ្រូពេទ្យនៅមន្ទីរពេទ្យCho Ray ភ្នំ​ពេញ​បានចែករំលែកថា៖
 
“នាពេល​មន្ទីរពេទ្យទើបនឹងបានដាក់ឲ្យដំណើរការនោះ យើងខ្ញុំត្រូវធ្វើការងារ ច្រើនណាស់ ពោល​គឺ​ចាប់​ពីការ​កសាង​ការិ​យាល័យរដ្ឋបាល រហូតដល់ការបណ្ដុះបណ្ដាលគ្រូពេទ្យ។ ទន្ទឹមនឹងនេះយើង​ខ្ញុំក៏​ជួប​ប្រទេះ​នឹង​បញ្ហាភា​សា ​វប្បធម៌​ ទំនៀមទំលាប់នៅកម្ពុជាទៀតផង”។
 
គិតត្រឹម​បច្ចុប្បន្ននេះ មន្ទីរពេទ្យ Cho Ray ភ្នំពេញមានគ្រែសម្រាប់អ្នកជម្ងឺចំនួន ២០០ ផ្នែក/ការិយាល័យ​ចំនួន​ ២១ និងបុគ្គលិកចំនួន ២១៤ នាក់។តាមគម្រោង ដល់ឆ្នាំ២០២០ មន្ទីរពេទ្យ​នឹង​ពង្រីក​គ្រែ​សម្រាប់​អ្នក​ជម្ងឺ​ឡើង​ដល់ ៣០០។ ។
 
ក្នុងរយៈ​ពេល ៥ ឆ្នាំកន្លងទៅ មន្ទីរពេទ្យ Cho Ray ភ្នំពេញត្រូវបានបំពាក់ម៉ាស៊ីនទំនើបៗ តាមស្តង់ដារ ISO អន្តរជាតិ​ ដូចជាម៉ាស៊ីនថត MRI  X-Rray  CT Scan 124 slide ជាដើម។ លើសពីនេះទៅទៀត មន្ទីរពេទ្យ Cho Ray ហូជីមិញ​បាន​ផ្ទេរប្រគល់វិធីបច្ចេកទេសចំនួន រាប់ពាន់ឲ្យគ្រូពេទ្យនៃមន្ទីរពេទ្យ Cho Ray ភ្នំពេញ។ លោកបណ្ឌិត វេជ្ជ​បណ្ឌិត Nguyen Truong Son នាយកមន្ទីពេទ្យ Cho Ray ហូជីមិញបានឲ្យដឹងថា៖
 
“យើងបានដាក់​ឲ្យមន្ទីរពេទ្យ Cho Ray ភ្នំពេញ ចូលរួម ក្នុង សកម្មភាព នៃ ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ដើម្បី បម្រើ ​តម្រូវការថែទាំ សុខភាព របស់ ប្រជាជន។ លើសពីនេះទៅទៀត ប្រភពធនធានមនុស្ស និង​ជួរ​កម្មាភិបាល​​ វេជ្ជបណ្ឌិតកម្ពុជាកាន់តែមានជំនាញវិជ្ជាជីវៈ រីកចម្រើនដោយឥតឈប់ឈរ ហើយថែមទាំងទទួល​បាន​ការ​ជួយ​ឧបត្ថម្ភពីមិត្តរួមអាជីពមកពីមន្ត្រីពេទ្យ Cho Ray ហូជីមិញផងដែរ“។
 
ជារៀង​រា​ល់ឆ្នាំ  មន្ទីរពេទ្យ Cho Ray ហូជីមិញ តែង តែរៀបចំ សកម្មភាព មនុស្សធម៌ ដូចជា៖ បញ្ជូន​វេជ្ជបណ្ឌិត​ពីវៀត​ណាម​ទៅកាន់ពន្ទីរពេទ្យ Cho Ray ភ្នំពេញដើម្បីពិនិត្យព្យាបាល ផ្ដល់ថ្នាំសង្កូវ​ឥត​គិត​ថ្លៃជូន​ប្រជាជន​កម្ពុ​ជា​ចំនួន​ ១ ពាន់នាក់ ដែលកើតជម្ងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកជាដើម។ សកម្មភាព​ទាំង​នេះទ​ទួល​បាន​ការ​ជួយ​ទុកចិត្ត និងគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនកម្ពុជា ហើយថែមទាំងរួម​ចំណែក​រឹត​បន្តឹង​ទំនាក់​ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជ​ន នៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​