08/08/2019 11:07 GMT+7 print

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង


 ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃលោក Tanee Sangrat ជូនសារតាំងឡើងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (រូបថត៖ TTXVN)
 

 តាងនាមរដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍​យ៉ាងកក់ក្ដៅបណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់​និង​ម៉ាឡេស៊ី​ក្នុង​ឱកាស​មក​បំពេញ​ បេសកកម្មនៅវៀតណាម។
 
នាព្រឹកថ្ងៃ​ទី៧ ខែសីហា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu ​Trong បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃ ប្រទេសមួយចំនួនមក​ជូនសារ​តាំង​ក្នុង​ឱកាស​ពួក​គេ​ត្រូវ​បាន​តែងតាំងជាឯកអគ្គ រដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំ វៀតណាម។
 
តាងនាមរដ្ឋ​និងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្វាគមន៍​យ៉ាង​កក់​ក្ដៅប​ណ្ដាឯកអគ្គរដ្ឋទូតរបស់ថៃ អារ៉ាប់ប៊ីសាអូឌីត ម៉ារ៉ុក ឥណ្ឌា អាល្លឺម៉ង់និងម៉ា​ឡេស៊ី​ក្នុង​ឱកាស​មក​បំពេញ​ បេសកកម្មនៅវៀតណាម។
 
លោក N​guyen Phu Trong បានសង្កត់ធ្ងន់ថា តួនាទីដ៏សំខាន់របស់បណ្ដា ឯកអគ្គរដ្ឋទូតគឺ តភ្ជាប់ចំ​ណង​មិត្តភាព​និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសរបស់ ខ្លួនជាមួយវៀតណាម ព្រមទាំងអះអាងថា រដ្ឋ​វៀតណាម​ជានិច្ចកាល​បង្កលក្ខណៈ​ ងាយស្រួលដើម្បីឯកអគ្គរដ្ឋទូតទាំងអស់សម្រេច​ភារកិច្ចរបស់ខ្លួនយ៉ាងល្អបំ​ផុត៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម