02/08/2019 12:11 GMT+7 print

សកម្មភាពជួបប្រាស្រ័យទ្វេភាគីរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh នៅ AMM 52


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅកិច្ចប្រជុំ AMM 52 (រូបថត៖ VOV)
 

 នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើក ទី៥២ (AMM 52) ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្រ្តីការ​បរទេសរុស្ស៊ីលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេស​ថៃលោ​ក Don Pramudwinai និង​រដ្ឋមន្រ្តី​ការ​​បរទេស​ជប៉ុនលោក Taro Kono។
 
ផ្លាស់ប្ដូរមតិ​ស្ដីពីបញ្ហាក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុក ដាក់ដូចគ្នា រដ្ឋមន្រ្តីការបរទេស​វៀត​ណាម​លោក Pham Binh Minh និងសមភាគី រុស្ស៊ីលោក Sergei Lavrov បានចែ​ក​រំលែក​ទស្សនៈ​រួម​ស្ដីពី​ការ​ដោះស្រាយ​បញ្ហា​ ដោយសន្តិវិធី ត្រឹមត្រូវតាមច្បាប់អន្តរជាតិ។ ភាគីរុស្ស៊ីក៏បានសង្កត់ធ្ងន់ លើសារសំខាន់​នៃកិច្ច​សហប្រតិ​បត្តិកា​ររវាងរុស្ស៊ីនិងអាស៊ាន​ ព្រមទាំងអះអាងនូវ ​ការគាំទ្រ​ចំពោះមជ្ឈភាព​របស់​អាស៊ាន​ក្នុង​រចនា​សម្ព័ន្ធ​តំបន់​ផង​ដែរ​។
 
នៅក្នុងជំនួបជាមួយ​សមភាគីថៃលោក Don Pramudwinai រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានអះអាង​ថា វៀតណាមជានិច្ចកាល គាំទ្រចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ២០១៩របស់ថៃ។ រដ្ឋមន្រ្តី​ទាំង​ពីរ​បាន​​ឯក ភាពថា នឹងសម្រេចយ៉ាងឆាប់រហ័សនូវកម្មវិធីធ្វើសកម្មភាពដំណាក់កាល២០១៩-២០២៤ ដំណើរ​ការ​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃ សំដៅជួយសម្រួល​ដល់​កិច្ច​សហប្រតិ​បតិ្តការ​ពាណិជ្ជកម្ម​វិនិយោគ ឆ្ពោះទៅរក គោលដៅទំហំពាណិជ្ជកម្មចំនួន២០ពាន់លានដុល្លាអាមេរិក​នាឆ្នាំ២០២០។​
 
ក្នុងជំនួប​ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono ភាគីទាំងពីរ បានឯក​ភាព​លើទិស​ដៅនិង​វិធាន​ការ​នានា​ សំដៅជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រអោយរីកចម្រើនគ្រប់វិស័យ គិតចាប់​តាំង​ពី​វិស័យ​នយោបាយ​ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគ សន្តិសុខការពារជាតិ អប់រំបណ្ដុះប​ណ្ដាល និង វប្ប​ធម៌ ជា​ដើម​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​