27/07/2019 11:24 GMT+7 print

ប្រទេសមួយមិនថាធំឬតូចក្ដីប៉ុន្តែមិនអាចផ្ដាច់ខ្លួនចេញពីសណ្ដាប់ធ្នាប់អន្តរជាតិរួមបានឡើយ


 បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖ VOV5)
 

 នៅសិក្ខាសាលានេះ បណ្ដាតំណាងក៏បានសម្ដែងការព្រួយបារម្ភអំពីការ វិវត្តន៍ដ៏​ស្មុគ​ស្មាញ​នៅស​មុ​ទ្រខាង​កើត​នា​បច្ចុប្បន្ន​ព្រមទាំងថ្កោលទោសសក​ម្ម ភាពបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើ​តផងដែរ
 
សិក្ខាសាលា​វិទ្យាសាស្ត្រអន្តរជាតិស្ដីពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកប​ដោយ​សេរីភាព​និង​បើកចំហ ទើបនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅរដ្ឋធានីហាណូយ។ សិក្ខាសាលាត្រូវ​បាន​រៀប​ចំ ឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ដោយមាន ការចូលរួមរបស់​អ្នក​ស្រាវ​ជ្រាវ​ សាស្ត្រាចារ្យ អ្នកប្រាជ្ញវៀតណាមនិងអន្តរជាតិ ជាច្រើនរូប។
 
ក្នុងបទ​អន្តរាគមន៍ដែលត្រូវបានបង្ហាញនៅសិក្ខាសាលា ទីប្រឹក្សានយោ បាយនៃស្ថាន​ទូត​អាមេរិក​ប្រចាំ​វៀត​ណាម​​លោក Noah Zaring សាស្ត្រាចារ្យ បណ្ឌិតលោក Benjamin Reilly មកពីសាកលវិទ្យាល័យអូស្ត្រាលីខាងលិច សាស្ត្រា​ចារ្យ​​បណ្ឌិតលោក Go Ito មកពីជប៉ុន និងសាស្ត្រាចារ្យ បណ្ឌិតលោក Rahuk Mishra មកពីឥណ្ឌា សុទ្ធតែ​អះ​​​អាង​ថា ​គោលការណ៍មួយក្នុងចំណោម គោល ការណ៍ជាសារវ័ន្តនៃយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនោះ គឺការ គោរព​ឯករាជ្យ អធិប តេយ្យភាពរបស់ប្រទេសទាំងអស់ក្នុងតំបន់ មិនថាប្រទេសធំ ឬតូច ព្រម​ទាំង​គោរព​​ច្បាប់អន្តរជាតិនិងសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាស ចរណ៍ក្នុងតំបន់ផងដែរ។ ក្នុង​ពិភព​លោក​មួយ ដែល​កំពុង​ធ្វើសាកលភាវូបនីយកម្ម ហើយពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា​នាបច្ចុប្បន្ន គឺគ្មាន​ប្រទេស​ណាមួ​យ​ មិនថាធំឬតូច ដែលអាចផ្ដាច់ខ្លួនចេញពីនិន្នាការរួមនៃសណ្ដាប់ធ្នាប់អន្តរជាតិ ហើយដើរ​ផ្ទុយទៅនឹង​ច្បាប់​អន្តរ​ជាតិបានឡើយ។ ចែករំលែកទស្សនៈនៅខាង ក្រៅសិក្ខាសាលា សាស្ត្រាចារ្យ បណ្ឌិតលោក Pham Quang Minh​ សាកលវិទ្យា ធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្របានចាត់ ទុកថា៖
 
“ប្រធានបទ​នៃសិក្ខាសាលាថ្ងៃនេះគឺតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយ ប្រកបដោយ​សេរីភាព​និង​បើក​ចំហ​។ ប្រធានបទនេះមានខ្លឹមសារជាច្រើន។ ទី មួយគឺធានាអោយតំបន់នេះមានសេរីភាព ជាពិ​សេស​គឺសេរីភាព​ខាងនាវាចរណ៍។ ទីពីរគឺតំបន់នេះត្រូវតែផ្អែកទៅលើការគោរពច្បាប់ ជាពិសេសគឺអនុសញ្ញាស្ដីពី ច្បាប់សមុទ្រ​របស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២។ ទីបីគឺធានាវិបុលភាពក្នុង តំបន់ រួមទាំងសមុទ្រ​ខាង​កើត​។​ ខ្ញុំគិតថា រាល់គោលការណ៍នៃតំបន់មហាសមុទ្រ ឥណ្ឌា-ប៉ាស៊ី​ហ្វិក​ទាំង​នោះក៏​ពាក់ព័ន្ធ​ផ្ទាល់ដល់​ស្ថានភាព​នៅសមុទ្រ​ខាងកើត។ ​ប្រការនោះបាន​សំណូមពរ​អោយ​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​ត្រូវគោរព​គោល​ការណ៍​នានា​ដូច​ជាសេរីភាព​ខាងនាវាចរណ៍ គោរពច្បាប់អន្តរជាតិនិងស្ដង់​ដារអន្តរ​​ជាតិផងដែរ”។
 
នៅសិក្ខាសាលា​នេះ បណ្ដាតំណាងក៏បានសម្ដែងការព្រួយបារម្ភអំពីការ វិវត្តន៍ដ៏ស្មុគស្មាញ​នៅសមុទ្រ​ខាង​កើត​នា​បច្ចុប្បន្ន​ព្រមទាំងថ្កោលទោសសកម្ម ភាពបង្ករឿងហេតុរបស់ចិន​នៅសមុទ្រខាងកើត​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​