25/07/2019 10:53 GMT+7 print

យុវជនវៀតណាមនិងយុវជនរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយលោក Alexander Bugayev រដ្ឋមន្ត្រីនិងជាប្រធានភ្នាក់ងារសហព័ន្ធរុស្ស៊ី ទទួលបន្ទុកកិច្ចការយុវជន  
 

 នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយលោក Alexander Bugayev រដ្ឋមន្ត្រី​និង​ជា​ប្រធាន​ភ្នាក់​ងារ​សហព័ន្ធរុស្ស៊ី ទទួលបន្ទុកកិច្ចការយុវជន ដែ​លកំពុងបំពេញទស្សនកិច្ចនៅវៀតណាម​។​
 
ក្នុង​ជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការដែលគណៈកម្មាធិការជាតិទទួលបន្ទុកយុវ ជនវៀតណាមនិងភ្នាក់ងារសហព័ន្ធរុស្ស៊ី ទើបបានចុះ​ហត្ថ​លេខា​លើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០១៩-២០២២ ដោយមាន​ខ្លឹម​សារ​ជាក់​ស្តែង​ ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំវ័យក្មេង និងកិច្ចសហប្រតិ​បត្តិការ​សម្រាប់​សហគ្រិន​វ័យក្មេងនិងយុវជន​ស្ម័គ្រចិត្ត ជាពិសេសបើកដំណាក់កាលថ្មីនៃ​កិច្ច សហប្រតិបត្តិការ​រវាង​យុវជន​នៃប្រទេស​ទាំង​ពីរ​។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខ ភ្នាក់ងារទទួល​បន្ទុក​យុវជន​នៃប្រ​ទេស​ទាំងពីរនិយាយដោយឡែកនឹងបន្តមានសកម្មភាពជាក់ស្តែង ដើម្បីពូនជ្រុំចំណង​មិត្តភាព​និង​កិច្ច​សហប្រតិ​បត្តិការ​រវាងប្រទេសទាំងពីរអោយកាន់តែអភិវឌ្ឍន៍ជានិច្ច។
 
ចំណែកឯលោក ​Alexander Bugayev បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើ អនុស្សរ ណៈនៃកិច្ច​សហប្រ​តិបត្តិ​ការ​​សម្រាប់​ដំណាក់កាល ២០១៩-២០២២ នឹងជា​មូលដ្ឋានគ្រឹះសម្រាប់យុវជននៃប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ទំនាក់​ទំនងកិច្ចស​ហប្រតិបត្តិការនាពេលខាងមុ​ខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​