13/07/2019 11:48 GMT+7 print

វៀតណាមស្វែងរកវិធីជម្រុញពាណិជ្ជកម្មជាមួយទ្វីបអាមេរិក


 អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai 
 

 សំដៅជម្រុញ​សកម្មភាពសេដ្ឋកិច្ច កិច្ចការបរទេស និងការងារនៅទីផ្សារបរទេស ក៏ដូច​ជា​ពន្លឿន​វិស័យ​ពាណិជ្ជកម្ម​ រួម​ចំណែក​បង្កើន​ការ​នាំចេញ​ទំនិញ ​របស់​វៀត​ណាម​ទៅកាន់​បណ្ដា​ប្រទេស​នៅតំបន់​ទ្វីបអា​មេរិក ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀត​ណាម​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ស្តីថ្នាក់ប្រឹក្សា​ពាណិជ្ជកម្ម​និង​តំណាង​ប្រធាន​ស្ថាប័ន​ពាណិជ្ជកម្ម​វៀតណាមប្រចាំនៅតំបន់ ចាប់ពីថ្ងៃទី ១០​ ដល់ថ្ងៃទី១១ ខែកក្កដា នៅទីក្រុង Mexico City ។
 
កិច្ចប្រជុំនេះផ្តោតទៅលើការវាយតម្លៃសភាពការណ៍នាបច្ចុប្បន្ន និន្នាការនៃស្ថានភាពសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅតំបន់​ទ្វីបអាមេរិក ព្រមទាំងផលប៉ះ​ពាល់ដល់  វៀតណាម ក៏ដូចជាបញ្ហា​ដែលបាន​ដាក់​ចេញ​នាពេល​ខាង​មុខ និងការផ្លាស់ប្តូរគ្នាដើម្បី​លើកអនុសាសន៍ស្តីពីយុទ្ធសាស្រ្ត​ វិធាន​ការ និង​ដំណោះ​ស្រាយ​អភិវឌ្ឍ​ទីផ្សារ​ក្នុងតំបន់ទ្វីបអាមេរិកសំរាប់ដំ​ណាក់កាល ២០១៩ - ២០២០។
 
ថ្លែង​សន្និដ្ឋានក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បាន​ស្នើឲ្យប្លុកស្ថាប័ន​ពាណិជ្ជកម្ម​នៅតំបន់​ទ្វីបអាមេរិក​គប្បីផ្តោត​សំខាន់​ទៅលើប្រភ​ពធន​ធាន​ក្នុង​ការអនុវត្ត​គោលដៅនៃភារ​កិច្ចដែលត្រូវបានប្រគល់ជូ​ន ព្រមទាំងរួមវិភាគទាន​យ៉ាងសកម្មក្នុង​ការបំពេញ​នូវផែន​ការរបស់​រដ្ឋសភានិងរដ្ឋាភិបាល ដែលបានប្រគល់ជូនក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងឆ្នាំ ២០​១៩ ​ផងដែរ។ ទន្ទឹមនឹងនេះ គប្បីផ្តោត​ទៅលើកិច្ចការពង្រីកទីផ្សា​រ តាមដាន​យ៉ាងដិត​ដល់​និង​ក្តាប់​ខ្ជាប់​នូវព័ត៌មាន​ឲ្យបានត្រឹម​ត្រូវនិងទាន់ពេលវេលាអំពី​ភាពតានតឹងខាងនយោបាយ ​និងជម្លោះ​សង្គ្រាម​ក្នុង​តំបន់​ ដើម្បីធ្វើសេនាធិការជូនថ្នាក់ដឹក​នាំក្រសួង រដ្ឋាភិបាលក្នុងកិច្ចកា​របញ្ជាណែ​នាំ និងដោះស្រាយ​គ្រប់ការ​លំបាក​ឲ្យទាន់ពេល​វេលាផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​