11/07/2019 11:11 GMT+7 print

វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយគុយបា


 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំគុយបា
 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០១៩  អនុប្រធាន​រដ្ឋ​វៀត​ណាម​ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ ជួបសវនាការជាមួយលោក Raul Castro លេខាទី១ នៃគណៈ ​កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងលោក Miguel Diaz Canel ប្រធានក្រុម​ប្រឹក្សា​រដ្ឋ​និង​ទីស្តី​ការ​គណៈរដ្ឋមន្ត្រីគុយបា។
 
ក្នុងជំនួ​បនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាល គោរពដល់​ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយគុយបា ដោយប្តេជ្ញា ពង្រឹងនិងបង្កើនថែមទៀត នូវទំនាក់​ទំនងមិត្តភាពនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន​នៃប្រទេស​ទាំង​ពីរ។ ឆ្លៀតឱកាសនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញ នូវចំណុចសំខាន់​ជាប្រវត្តិ​សាស្ត្រ​នៃទំនាក់​ទំនង​វៀតណាម គុយបា និងការរួមចំណែកពិសេសរបស់លោកប្រធាន​ហូជីមិញនិងលោកប្រធាន Fi​del Castro ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងចែក រំលែកនូវសារៈសំខាន់ចំពោះការដែល ប្រទេស​ទាំង​ពីរ​ នឹងរួមសហការដើម្បីរៀបចំរាល់សកម្មភាព រំលឹកខួបលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម​ - គុយបា (២ ធ្នូ ១៩៦០-២ ធ្នូ ២០២០)។
 
ក្នុងថ្ងៃទី៩​ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ទៅទស្សនានូវ​គម្រោងកា​រស​ហប្រតិ​បត្តិការ​វៀតណាម - គុយបា ស្តីពីការផលិតស្រូវ នៅខេត្ត Pinar del Rio។ នាយប់ថ្ងៃទី ៩ ខែកក្កដា អនុប្រធានរដ្ឋ ​លោកស្រី Dang Thi Ngoc Thinh និងរដ្ឋមន្ត្រីក្រសួងវប្បធម៌គុយបា លោក Alpidio Alonso Grau បានចូលរួមពិពី​បើកព្រឹ​ត្តិការណ៍ “ទិវាវប្បធម៌វៀតណាមនៅគុយបា​” ផងដែរ៕

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម​