10/07/2019 07:28 GMT+7 print

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Jiangsu (ចិន)


 ទិដ្ឋភាពនៃជំនួបជួបពិភាក្សារវាងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និង លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu លោក Lou Qinjian
 

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Nanjing  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លេខា​គណៈកម្មាធិការបក្សខេត្ត Jiang​su លោក Lou Qin​jian​។
 
ក្នុងជំនួបនេះ​ លេខាគណៈកម្មាធិការបក្សខេត្ត Jiangsu មានបំណង បន្តជំរុញកិច្ច សហប្រតិបត្តិការ​និង​ចែក​រំលែក​នូវ​បទពិសោធជាមួយវៀតណាម ក្នុងការអភិវឌ្ឍសេ​ដ្ឋកិច្ច ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ​ការជួប​ប្រាស្រ័យ​រវាង​ប្រជាជននិងប្រជា ជន ការផ្លាស់វប្បធម៌និងទេសចរណ៍​ផងដែរ។ អញ្ជើញជាការឆ្លើយ​តប  ប្រធាន​រដ្ឋសភាវៀ​ត​ណាមលោកស្រី Nguyen Thi Kim Ngan អះអាងថា នាបច្ចុ​ប្បន្ននេះ ចិនជា​ដៃគូពាណិជ្ជ​កម្មដ៏ធំបំផុតរបស់វៀតណាម​ ហើយវៀតណាមគឺជាដៃគូពាណិ​ជ្ជកម្មដ៏​ធំបំ​ផុត​របស់​ចិន​នៅ​ក្នុង​អាស៊ាន​តែ​ម្តង​។ នៅ​ក្នុងគោលនយោបាយកិច្ចការការបរទេសរបស់វៀតណាម ចិនគឺជាដៃគូដ៏សំខាន់ជួរមុខ ​ដោយមាន​ទំនាក់ទំនង​កិច្ចសហប្រ​តិបត្តិការលើគ្រប់វិស័យ ពោលគឺពីវិស័យនយោបាយ​ ការទូត សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិ​ទ្យា​និង​ការជួបប្រាស្រ័យប្រជាជន។
 
ដោយ​សង្កត់ធ្ងន់ទៅលើការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងកិច្ច​សហប្រ​តិបត្តិ​ការ​រវាង​តំបន់​នានា​ នៃប្រទេសទាំងពីរ លោកស្រីប្រធានរដ្ឋសភាវៀតណាម មានបំណងចង់ឱ្យតំបន់នានារបស់ចិន ក្នុងនោះ​មាន​ខេត្ត​ Jiangsu បន្តអនុវត្តឱ្យបានល្អ នូវលទ្ធផល​ដែលសម្រេចបាន​ក្នុងអំឡុង​ពេលនៃដំណើរ​ទស្សន​កិច្ច​របស់​​ថ្នាក់​ដឹកនាំ​នៃប្រទេសទាំងពីរ  ដើម្បីរួ​មចំណែកក្នុងការពង្រឹងប្រពៃណី ​សាមគ្គីភាពនិងមិត្តភាព ជាពិសេស​បន្តពង្រីក​ទំនាក់ទំនង​ភាព​ជាដៃគូយុ​ទ្ធសា​ស្ត្រគ្រ​ប់ជ្រុ​ងជ្រោយ​រវាងវៀត​ណាមនិង​ចិនឲ្យកាន់​តែស៊ីជម្រៅពី​មួយ​ថ្ងៃទៅមួយថ្ងៃ៕

 

តាម​​ VOV5 - វិទ្យុសំឡេងវៀតណាម