08/07/2019 07:22 GMT+7 print

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនិងបញ្ញាវ័ន្តវៀតណាមនៅស្វីស

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០១៩ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញ​ទៅទស្សនា​សាកល​​វិទ្យាល័យវិទ្យាសាស្ត្រអនុវត្តនិងសិល្បៈ ភាគពាយព្យស្វីស (FHNW) ហើយជួបសំណេះ​សំណាល​ជាមួយ​គ្រូបង្រៀន​ និស្សិតវៀតណាមនិងសហគមន៍​ជនវៀត​ណាម​នៅទីនេះ។
 
ក្នុងជំនួបជាមួយលោ​ក Crispino Bergamaschi ប្រធាន FHNW អនុប្រធាន រដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានជម្រាបថា វៀតណាមកំពុង ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍប្រភពធនធានមនុស្ស ជាពិសេស​គឺធន​ធាន​ មនុស្សដោយគុណភាពខ្ពស់។ នេះជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រ លោតផ្លោះទាំង៣របស់​វៀត​ណាម​ សំដៅឆ្ពោះទៅរកគោលដៅក្លាយទៅជា ប្រទេសឧស្សាហកម្មតាមទិសទំនើបយ៉ាងឆាប់ៗ។ ដើម្បីអ​នុវត្តន៍គោលដៅនេះ គោ​លជំហររបស់វៀតណាម​នោះគឺចាត់ទុក​វិស័យអប់រំ​ជាគោល​នយោបាយ ជាតិចម្បង​ដោយមាន​លក្ខណៈលោតផ្លោះ ដើម្បីនាំមកនូវឱកា​សសម្រាប់អ្នករៀន ដែល​បានអភិក្រម​ជាមួយ​ខឿន​អប់រំជឿន​លឿនបំផុត​លើពិភព​លោក ដែលក្នុង នោះមានប្រទេសស្វីសទៀ​តផង​។
 
នាថ្ងៃដដែល​ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ទទួលជួប​ជាមួយ​ក្រុមអ្នក​ជំនាញ​ បញ្ញាវ័ន្តវៀតណាម​នៅ​ស្វីស។ លោក Luu Vinh Toan បណ្ឌិតខាងបច្ចេកវិទ្យា​ព័ត៌មាននៅទីក្រុង Zur​ich និង សមាជិ​កនានា​ក្នុងក្រុម​ បានឧទ្ទេសនាមដល់លោកស្រីអនុប្រធានរដ្ឋ អំ​ពីគំនិត ច្នៃប្រឌិតឡើង softwa​re VietSearch​ សំដៅស្វែងរក តភ្ជាប់ព័ត៌មាន ដើម្បីទាញ​ យកនិងពង្រីកសក្ដានុភាព​របស់​សហគមន៍​ជនវៀតណាម​ទូទាំង​ពិភពលោក​។ លោកស្រីអនុប្រធានរដ្ឋបានស្វាគមន៍ហើយវា​យតម្លៃខ្ពស់ចំពោះគំនិតនេះ ព្រ​ម ទាំងមាន​គោល​បំណងថា​ បណ្ដាបញ្ញាវ័ន្តវៀតណាមនៅស្វី​សនឹងទាក់ទងជាមួយ ដៃគូនានា​នៅក្នុងប្រទេស​ដើម្បី​សហការ​គ្នាច្នៃប្រឌិត​ឡើង​ software VietSearch អោយបានសមស្របនឹងគោលដៅ ដោយមិនត្រឹម​តែតភ្ជាប់ជន​វៀត​ណាម​ជាមួយ​ ជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមួយមិត្ត​ភក្តិអន្តរជាតិដែលស្រឡាញ់​វៀត ណាម​ទៀត​ផង​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​