08/07/2019 07:22 GMT+7 print

នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋអាមេនីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


 គណៈប្រតិភូនៃរដ្ឋាភិបាលសាធារណៈរដ្ឋអាមេនីដឹកនាំ ដោយនាយករដ្ឋមន្រ្តីលោក Nikol Pashinyan (នៅកណ្ដាល) (រូបថត៖ TTXVN)
 

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៩ គណៈប្រតិភូនៃរដ្ឋាភិបាលសាធារណៈរដ្ឋអាមេនីដឹកនាំ ដោយនាយក​រដ្ឋមន្រ្តី​លោក ​Nikol Pashinyan បានបញ្ចប់យ៉ាងល្អប្រសើរនូ​វ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម។​
 
ក្នុងរយៈ​ពេលស្នាក់នៅវៀតណាម លោកនាយករដ្ឋមន្រ្តីអាមេនីបានអញ្ជើញ ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc ជួបសវនាការជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ព្រមទាំងជួបប្រាស្រ័យជាមួយសមាគមន៍មិត្តភាពវៀតណាម-អាមេនីនិងថ្នាក់ដឹក នាំនៃ​សហគ្រាស​ធំៗមួយ​​ចំនួនរបស់វៀតណាមផងដែរ។
 
នៅបណ្ដាជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរបានអះអាង ថា ដំណើរ​ទស្សន​កិច្ច​នៅវៀត​ណាម​លើក​នេះនឹងបង្កើតឡើងរបត់សំខាន់មួយក្នុង ទំនាក់ទំនងទ្វេភាគី ដោយរួមចំណែក​ជំរុញកិច្ច​សហប្រតិ​បតិ្តការ​រវាង​វៀតណាម និងអាមេនីអោយកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាសក្តិសមនឹងបំណងប្រាថ្នា របស់ថ្នាក់ដឹក​នាំនិ​ងផលប្រយោជន៍របស់ប្រជាជន​នៃប្រ​ទេសទាំងពីរផងដែរ។
 
ភាគីទាំងពីរ​បានឯកភាពគ្នាបង្កើនការជួបប្រាស្រ័យនិងការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជា​ន់​ថ្នាក់​រវាង​រដ្ឋាភិ​បាល​ រដ្ឋសភា សហគ្រាស និងប្រជាជននៃ ប្រទេសទាំងពីរ បន្តសហការគ្នានៅវេទិកានានាដូចជាអង្គការសហ​ប្រជាជាតិ​ សហ​គមន៍ប្រើប្រាស់ភាសាបារាំង និងចលនាមិនចូលបក្សសម្ព័​ន្ធ ជាដើម សំដៅរួមចំណែក​ទៅក្នុង​ការ​រក្សា​សន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ។ ទន្ទឹមនឹង​ នោះ បើកទូលាយកិច្ច​សហប្រតិ​បតិ្តការ​លើវិស័យ​អប់​រំ​បណ្ដុះ​បណ្ដាល​ សុខា ភិបាល វប្បធម៌ កីឡា ទេសច​រណ៍ សន្តិសុខនិងការពារ​ជាតិផងដែរ។
 
ភាគីទាំងពីរបាន​ផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលក្នុងនោះមាន​ការដោះ​ស្រាយ​ជម្លោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួម ​ទាំងសមុទ្រខាងកើត ដោយសន្តិវិធីនិងច្បាប់អន្តរជាតិ​។
 
ក្នុងឱកាស​នេះដែរ រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលអាមេនីបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀង​សហប្រតិ​បតិ្តការ​លើវិស័យអប់​រំនិងវិទ្យាសាស្ត្រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​