08/07/2019 07:22 GMT+7 print

វៀតណាមការពារនិងជំរុញសិទ្ធិមនុស្សយ៉ាងទៀងទាត់


 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung (នៅកណ្ដាល) និងបណ្ដាតំណាងអន្តរជាតិផ្សេងៗនៅក្នុងកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)
 

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ប្រធានគណៈ ប្រតិភូវៀតណាមនៅកិច្ចប្រជុំនេះ បានអោយ​ដឹងថា តំណាងនៃប្រទេសនិងអង្គ ការអន្តរជាតិនានា បានវាយ​តម្លៃខ្ពស់​ចំពោះ​សមិទ្ធផល​របស់​វៀត​ណាម​ក្នុង ដំណើរការកសាងច្បាប់និង​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ​ដែល ក្នុងនោះមាន​ការកាត់​បន្ថយ​ភាពក្រីក្រ និងបញ្ហាទាក់ទិនដល់សិទ្ធិពល​ករ ជាដើម។
 
​នៅកិច្ចប្រជុំអនុម័ត​លើរបាយការណ៍ជាតិរបស់វៀតណាមតាម ស្ដីពី​ការត្រួតពិនិត្យ​ជាសកល​តាម​កាលកំណត់​ស្ដីពីសិទ្ធិ​មនុស្ស (UPR) វដ្ដទី៣ នៅអង្គការ សហប្រ​ជាជាតិ​កាលពីថ្ងៃទី៤ ខែកក្កដា ក​ន្លងទៅ វៀតណាម​បាន​ត្រួត​​ពិនិត្យ ហើយជូនដំណឹងថា នឹងអនុវត្តន៍អនុសាសន៍​ចំ​នួន២៤១​ ក្នុងចំណោមអនុសាសន៍ ទាំង២៩១ដែ​លបណ្ដា​ប្រទេស​បានដាក់ចេញ ពោលគឺសម្រេចបានអាត្រា ប្រមាណ៨៣%។
 
អនុរដ្ឋមន្រ្តីការ​បរទេសវៀតណាមលោក Le Hoai Trung ប្រធានគណៈ ប្រតិភូវៀតណាមនៅកិច្ចប្រជុំនេះ បានអោយ​ដឹង​ថា តំណាងនៃប្រទេសនិងអង្គ ការអន្តរជាតិនានា បានវាយតម្លៃ​ខ្ពស់ចំ​ពោះសមិទ្ធ​ផល​របស់​វៀត​ណាម​ក្នុង ដំណើរការកសាងច្បាប់និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដែល ក្នុងនោះមាន​ការកាត់​បន្ថយ​ភាព​ក្រីក្រ និងបញ្ហាទាក់ទិនដល់សិទ្ធិពលករ ជាដើម។
 
ចែករំលែកអំពី​ការបោះជំហានជាបន្តរបស់វៀតណាមសំដៅអនុវត្តន៍ អនុសាសន៍ចំនួន២៤១ ដែលវៀត​ណាម​ទទួល​​យក​ក្នុងវដ្ដទី៣នេះ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖
 
“នាពេល​ខាងមុខ ក្រសួងការបរទេសនិងក្រសួង ស្ថាប័នទាក់ទិនមួយចំនួន នឹងធ្វើ​ជាអធិបតី​ដើម្បីវាយ​តម្លៃថា​ រាល់អនុសាសន៍នោះស្ថិតនៅក្នុងវិស័យណា។ បន្ទាប់មក នឹងចែកចាយអោយក្រសួង ស្ថាប័ន​ដែល​មាន​ការ​ទទួល​ខុសត្រូវ ហើយក៏មានការចូលរួមរបស់បណ្ដាតំបន់ និងអង្គការនយោបាយសង្គមនានា ទៀតផង។ វៀត​ណាម​នឹងពិគ្រោះយោបល់ជាមួយដៃគូបរទេសដើម្បីកសាង កម្មវិធីធ្វើស​កម្មភាព​ដាក់ជូន​នាយករ​ដ្ឋម​ន្ត្រីរដ្ឋា​ភិបាល។ រួមជាមួយគ្នានោះ វៀ​ត ណា​មនឹងមាន​យន្តការត្រួត​ពិនិត្យជា​រៀង​រាល់​ឆ្នាំលើ​ការ​អនុវត្ត​នូវអនុសាសន៍​និង​កម្មវិធីធ្វើសកម្មភាពពោលខា​ងលើ ដែលក្នុងនោះមានបញ្ហាស្ដីពីកា​រកសាង ច្បាប់ កសាងគោ​លន​យោបាយ​ លើកកំពស់ការអប់រំក៏ដូច​ជាចំណេះដឹងអំពី សិទ្ធិមនុ​ស្សផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​