01/07/2019 10:43 GMT+7 print

វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាជាផ្លូវការនូវ EVFTA និង IPA


 វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាជាផ្លូវការនូវ EVFTA និង IPA
 

នារសៀល​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ច​ព្រមព្រៀងការពារវិនិយោគ (IPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ត្រូវបាន​ចុះហត្ថ​លេខា​ជាផ្លូវ​ការ​ ក្រោយ​រយៈពេលជិត ១០ ឆ្នាំនៃការចរចា។ 
 
ពិធី​ចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមការធ្វើជាសាក្សីរបស់នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc ។ ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom, រដ្ឋមន្ត្រីរ៉ូម៉ានី​ទទួល​បន្ទុ​ក​ពាណិជ្ជកម្ម​និងសហគ្រាស លោក Stefan-Radu Oprea តំណាងឱ្យ EU បានអញ្ជើញចុះហត្ថលេខាលើ EVFTA ផងដែរ។​ បច្ចុប្បន្ននេះ ប្រទេសរ៉ូម៉ានី កំពុងកាន់តំណែងប្រធានសហភាពអឺរ៉ុប។ ពីភាគីវៀត ណាម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និងពាណិជ្ជកម្មលោក Tran Tuan Anh បានតំណាងឲ្យរដ្ឋាភិបាលវៀតណាម ចុះ​ហត្ថលេខាលើ  EVFTA​ ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung នឹង​តំណាង​សម្រាប់ចុះ​ហត្ថលេខាលើ IPA។

ថ្លែង​នៅពិធីចុះហត្ថលេខានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ការ​ចុះហត្ថ​លេខាលើ​កិច្ចព្រមព្រៀងសំខាន់​ចំនួនពីរ គឺ EVFTA និង EVIPA ​លើកនេះ បានបើក​ទូលាយ​កិច្ច​សហប្រតិ​បត្តិកា​រពេញលេញនិងខ្លាំងក្លាជាងរបស់វៀតណាមនិ​ងសហភាពអឺរ៉ុប ដែលបំពេញតម្រូវ​ការរបស់​ប្រជា​ជន​និង​អាជីវកម្មទាំងសងខាង។
 
EVFTA រួមមាន ១៧ ជំពូក និងពិធីសារចំនួនពីរ រួមទាំងអនុស្សរណៈមួយចំនួន ដែលភ្ជាប់គ្នា (ពាណិជ្ជកម្មទំ​និញ​ សេវាកម្មពាណិជ្ជកម្ម ការវិនិយោគ ការការពារពាណិជ្ជកម្ម ការប្រកួតប្រជែង សហគ្រាសរដ្ឋ ការ​ផ្គត់​ផ្គង់​របស់​រដ្ឋាភិ​បាល កម្មសិទ្ធិបញ្ញា ជាដើម)  គឺជាកិច្ចព្រមព្រៀងពេញលេញមួយ​និងធានា​នូវតុល្យភាព​អំពី​អត្ថប្រយោជន៍​សម្រាប់វៀត​ណាមនិងសហភាពអឺរ៉ុប​ ដែលក្នុងនោះបាន​កត់សម្គាល់​ពីភាព​ខុស​គ្នា​រវាង​កម្រិត​អភិវឌ្ឍន៍​នៃភាគីទាំង​ពីរ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀង ​IPA រួមបញ្ចូលនូវបទប្ប​ញ្ញត្តិ​ទំនើប​ ស្តីពីការ​ការពារ​វិនិយោគ​ តាមរយៈប្រព័ន្ធតុលាការ​ថ្មីនៃការវិនិយោគ ខណៈពេលដែលនៅតែ​ធានា​ថា រដ្ឋាភិបាល​នៃភាគី​ទាំង​ពីរមាន​សិទ្ធិ សម្របសម្រួលពីអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ។ កិច្ចព្រមព្រៀង IPA នឹងជំនួស​កិច្ច​ព្រម​ព្រៀង​វិនិយោគ​ទ្វេភាគីដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២១ បាន ចុះហត្ថលេខាជាមួយវៀតណាម ដោយអនុវត្ត​ក្របខ័ណ្ឌច្បាប់ថ្មី ដើម្បីធានា ពីផលប្រយោជន៍និង​បង្កើនតម្លាភាព។ ចំណែកឯ E​VFTA ត្រូវបាន​ចាត់​ទុកថាជាកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីដែ​ល​មាន​គុណភាព​ខ្ពស់​និង​មាន​តុល្យភាព​អំពីផល​ប្រយោជន៍​សម្រាប់​ទាំងសវៀតណាមនិងសហភាពអឺរ៉ុ​បតែម្តង។ ក្រៅពីអត្ថប្រយោជន៍រួម ​EVFTA ក៏បង្កើត​នូវ​ឱកាស​ដ៏ធំធេ​ង ពង្កើតកម្លាំងចលករថ្មី  សំដៅលើក​កម្ពស់សមត្ថភាពប្រកួតប្រជែងរបស់​វៀត​ណាម ដើម្បី​ចូល​រួមក្នុង​ខ្សែសង្វាក់តម្លៃសកលលោកនិងបង្កើនការធ្វើ​សមាហរណកម្មអន្តរជាតិ។ ​យោងតាម​ការវាយ​តម្លៃ​ថា ​EVFTA និងកិច្ចព្រមព្រៀងការពារវិនិ​យោគរវាងវៀតណា​ម និងសហភាពអឺរ៉ុប (IPA) ត្រូវ​បាន​ចុះហត្ថ​លេខាក្នុង​ពេល​ជាមួយគ្នានេះ ជាមួយការប្តេ​ជ្ញាចិត្តចំពោះការគោរពយុត្តិធម៌ ​ការថែរក្សា​ស្មើភាព ការការ​ពារ​សុវត្ថិ​ភាពស​ម្រាប់វិនិយោគ នឹងរួម​ចំណែកជា​វិជ្ជមាន​ចំពោះការ​ស្ថាបនាផ្នែក​ច្បាប់និង​វិនិយោគ​ប្រកប​ដោយ​តម្លាភាព​​។ ពីពេលនោះ វៀតណាមនឹងទាក់ទាញវិនិយោគិនជាច្រើ​នមកពីសហភាព​អឺរ៉ុប៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​