22/06/2019 10:16 GMT+7 print

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញចូលរួមកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំ AIPA-អាស៊ាននៅប្រទេសថៃ


 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu
 

 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បាន​ដឹក​នាំ​គណៈប្រតិភូវៀតណាមចូលរួមកិច្ច​ប្រជុំថ្នាក់ដឹក​នាំ មហាសន្និបាតក្រុមប្រឹក្សាអន្តរសភា (AIPA) - អាស៊ាន ​ក្នុង      ឱកាសនៃកិច្ចប្រជុំកំពូលអាស៊ា​នលើក​ទី ៣៤ ក្រោមប្រធានបទ "ការលើកកម្ពស់​ទំនាក់​ទំនង​ភាព​ជា​ដៃគូដើម្បី​និរន្តរភាព " ដែលបានប្រព្រឹត្តទៅនៅទីក្រុងបា​ងកកប្រទេសថៃ។
 
ថ្លែងនៅ​ក្នុង​សម័យប្រជុំនេះ លោក Uong Chu Luu បានអះអាងថាកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង AIPA គប្បីពង្រឹងនិងពង្រីកឲ្យបានស្អិតរមួតនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្លុកនេះ ក៏ដូច​ជាសំ​រាប់​ដៃគូរ​វាងអាស៊ាននិង A​IPA ដោយឈរលើ​អត្ថប្រយោជន៍​រួមឆ្ពោះទៅអនាគត​ដ៏ត្រចេះត្រចង់​និងមាន​និរន្តភាព​ថែមទៀត​ដែលក្នុង​នោះមនុស្សដើរតួនាទីជាស្នូលផងដែរ​។ ទាក់ទងនឹងសារនៃកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ ​AIPA​-A​SEAN លើកនេះ លោក Uong ​Chu Luu បានលើកសំណើរបញ្ចូលប​ន្ថែមនូវខ្លឹម​សារ​សំខាន់ៗ​មួយ​ចំនួន​ចូល​ទៅក្នុ​ងសារ​របស់ AIPA ហើយត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដែល​ក្នុងនោះសង្កត់ធ្ងន់លើបញ្ហាសន្តិសុខនៅក្នុង​     អាស៊ាន ជាពិសេ​សគឺការជួញដូរគ្រឿងញៀននិងកា​រជួញដូរ​មនុស្សជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​