18/06/2019 12:27 GMT+7 print

ថៃត្រៀមខ្លួនជាស្រេចឲ្យកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៤


 លោក Suriya Chindawongse ប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសនៃប្រទេសថៃ (រូបថត: Thaiger)
 

 កិច្ចប្រជុំ ជាន់ខ្ពស់អាស៊ាន លើកទី ៣៤ នេះ នឹងផ្តោត​សំខាន់លើការ​ដែលអាស៊ាន​នឹង​អនុម័ត​លើសេចក្ដី​ព្រាងស្ដីពី​ក្រមប្រតិបត្តិ​ របស់ភាគីនានានៅសមុទ្រខាងកើ​ត (COC) និងដា​ក់ចេញគោល​ដៅសម្រេច​សេចក្ដីព្រាង​នេះក្នុងរយៈ​ពេល ៣ ឆ្នាំ ខាង​មុខ​។ 
 
ចាប់ពីថ្ងៃទី២​០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៤ ដោយប្រធានបទ "ជំរុញភាពជា​ដៃគូ​ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចី​រភាព"។
 
​ស្ដីពីការ​ត្រៀមរៀបចំឲ្យកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានឲ្យដឹងថា៖ អាស៊ាន​គប្បី​សហប្រតិ​បត្តិការយ៉ាងជិតស្និទ្ធ ក្នុងប្លុកក៏ដូ​ចជាជាមួយដៃគូនានាផងដែរ។ កិ​ច្ចសហប្រតិបត្តិការនេះ គឺ​ឈរលើ​ផល​ប្រយោជន៍រួមសម្រាប់អនាគត១ ដ៏ស្រស់បំព្រង និងចីរភាពជាងមុន ដោយយកប្រជាជន​ជាមជ្ឈភាព​។ កិច្ច​ប្រជុំ ជាន់ខ្ពស់អាស៊ាន លើកទី ៣៤ ​នេះ នឹងផ្តោត​សំខាន់​លើការដែល​អាស៊ាននឹង​អនុម័ត​លើសេចក្ដី​ព្រាងស្ដីពីក្រម​ប្រតិបត្តិ របស់ភាគីនានានៅសមុ​ទ្រខាងកើត (COC) និងដាក់​ចេញគោល​ដៅសម្រេច​សេចក្ដីព្រាង​នេះក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ។ ​លើសពីនេះទៅទៀត ថៃក៏​នឹងសង្កត់​ធ្ងន់​ទៅលើ​បញ្ហាផ្សេង​ៗដូចជា​៖ ក្របខ័ណ្ឌធ្វើសកម្មភាពរបស់​អាស៊ានស្តីពីសំរាមសមុទ្រ និ​ងការទទួល​ខុសត្រូវ​ចំពោះ​សន្ធិសញ្ញា​ CITES ស្តីពីការជួញដូ​រសត្វ​ព្រៃ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​