16/06/2019 10:50 GMT+7 print

រដ្ឋាភិបាលវៀតណាមសាទរ Samsung បើកទូលាយការវិនិយោគនៅវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម 
 

 នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ​បានអញ្ជើញ​ទទួលជួបជាមួយលោ​ក Choi Joo Ho អគ្គនាយក​ក្រុម​ហ៊ុន Samsung នៅវៀតណាម។
 
ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង ថា: នាពេលខាងមុខ នឹងបន្តគាំទ្រ​ក្រុម​ហ៊ុន Samsung បើកទូលាយការវិនិយោគនៅវៀ​តណាម ដែលមិន​ត្រឹម​តែលើ​វិស័យ​ដំឡើង​ផលិត​ផលអេឡិចត្រូនិកប៉ុណ្ណោះទេ ថែមទាំ​ងពង្រីកសមត្ថភាព​អភិវឌ្ឍន៍​បេច្ចក​វិទ្យាដើម្បី​ជួយ​វៀត​ណាម​ក្នុង​ការ​អនុវត្ត​រដ្ឋាភិបាលអេឡិចត្រូនិក ជាវិស័យមួយដែលក្រុមហ៊ុន Sams​ung មានបទពិសោធន៍ ជាច្រើន។​
 
ចំណែក​ឯលោក Choi Joo Ho បានជម្របជូននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អំពីការ​អនុវត្ត​ផែន​ការ​កសាង​មជ្ឈមណ្ឌលស្រាវជ្រាវនិង អភិវឌ្ឍន៍របស់ ក្រុមហ៊ុន Samsung នៅវៀតណាម យោងតាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តីនៅក្នុង កិច្ចប្រជុំមុនជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមុននេះផងដែរ។ លោក Choi Joo Ho បានមាន​ប្រសាសន៍បន្តថា សម្ព័ន្ធក្រុមហ៊ុន Samsung ក៏បានអញ្ជើញសហគ្រាស កូរ៉េខាង ត្បូង ដ៏ធំមួយចំនួន​ដែល​ធ្វើការ​វិនិយោគនៅខេត្ត Bac Giang (ភាគខាងជើងវៀតណាម) ដោយមានទុនវិនិយោគសរុបប្រមាណ ៥០០ លាន ​ដុល្លារអាមេរិកផ​ងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម