14/06/2019 10:44 GMT+7 print

សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ អនុម័តលើច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)


 ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤
 

ស្ដីពីភារ​កិច្ច​របស់អ្នកបង់ពន្ធ ច្បាស់នេះបានចែងថា៖ អ្នកបង់ពន្ធត្រូវចុះឈ្មោះពន្ធ ប្រើប្រាស់លេខ​កូដ​ពន្ធ​តាម​ការ​កំណត់របស់ច្បាប់ រាយការណ៍ពន្ធឲ្យត្រឹមត្រូវ ស្មោះត្រង់ គ្រប់គ្រាន់ ទាន់ពេលវេលា និងទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​អំពីលក្ខណៈត្រឹមត្រូវ ស្មោះត្រង់ និងគ្រប់គ្រាន់នៃឯកា​រពន្ធជាដើម។
 
នាព្រឹកថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានសម្លេងគាំទ្រចំនួន ៩១,៣២% នោះ រដ្ឋសភា​បាន​អនុម័ត​លើច្បាប់គ្រប់គ្រងពន្ធ (ធ្វើវិសោធនកម្ម)។ ច្បាប់នេះបានចែងយ៉ាង​ច្បាស់លាស់​អំពីសិទ្ធិ​របស់​អ្នក​បង់​ពន្ធ​។ ហេតុដូច្នេះហើយ អ្នកបង់ពន្ធត្រូវបានណែនាំអំពីការបង់ពន្ធ ផ្ដល់ព័ត៌មាននិងឯកសារ ដើម្បី​បំពេញកាតព្វកិច្ច និងសិទ្ធិអំ​ពីពន្ធ ហើយថែមទាំងទទួល​បានឯកសារ​នានា​អំពីកាតព្វកិច្ច​ពន្ធរបស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ នៅពេលធ្វើអធិការកិច្ច សវនក​ម្ម និង​ត្រួតពិនិត្យ។
 
ស្ដីពីភារកិច្ចរបស់​អ្នកបង់ពន្ធ ច្បាស់នេះបានចែងថា៖ អ្នកបង់ពន្ធត្រូវចុះឈ្មោះពន្ធ ប្រើប្រាស់លេខកូដពន្ធ​តាមការ​កំណ​ត់​របស់ច្បាប់ រាយការណ៍ពន្ធឲ្យត្រឹមត្រូវ ស្មោះត្រង់ គ្រប់គ្រាន់ ទាន់ពេលវេលា និងទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់អំពីលក្ខណៈត្រឹមត្រូវ ស្មោះត្រង់ និងគ្រប់គ្រាន់នៃឯការព​ន្ធជាដើម​។
 
នាព្រឹក​ថ្ងៃដដែល រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីគម្រោងច្បាប់ក​ងសេនាជនស្វ័​យការ​ពារ(ធ្វើ​វិសោធន​កម្ម) ផងដែរ៕​

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​