12/06/2019 10:58 GMT+7 print

វៀតណាមនិងសាធារណរដ្ឋឆែក បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក លោក Vojtech Filip 
 

នាថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក ប្រធានបក្សកុម្មុយនិស្តឆែក - Morava​ លោក Vojtech Filip។
 
នៅក្នុង​ជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរ រួមសហ​ការ​គ្នាដើម្បី​រៀបចំ​នូវ​សកម្មភាព​អបអរសាទរខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំ​នងការទូត នាឆ្នាំ ២​០២០ខាងមុខ។​ ប្រធាន​រដ្ឋ​សភាវៀត​ណាម ក៏មានបំណងចង់ឲ្យប្រទេសទាំង​ពីរ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិ​ស័យ ក្នុងនោះ​មាន​ការពារជាតិ - សន្តិសុខ អប់​រំ - បណ្តុះបណ្តាល ឋាមពល ការពារបរិស្ថាន វិទ្យា​សាស្ត្រនិងបច្ចេកវិទ្យា សុខា​ភិបាល​និង​កសិកម្ម​ជាដើម​ ដើ​ម្បីខិតខំប្រឹង​ប្រែង នាំទំនាក់ទំនង​ទ្វេភាគីឲ្យ​សក្តិសម​ជាមួយ​សក្តានុពល​និង​បំណង​ប្រាថ្នារបស់​ប្រជាជន​នៃប្រទេសទាំងពីរផង​ដែរ​។
 
ចំណែក​ឯអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក លោក Vojtech Filip មានបំណង ចង់ឲ្យ​ថ្នាក់​ដឹក​នាំរដ្ឋភា​វៀត​ណាម បន្តបង្កលក្ខណៈងាយស្រួល សម្រាប់គណៈ ក​ម្មាធិការជំនាញធ្វើការផ្លាស់ប្តូរបទពិ​សោធន៍ ដើម្បីរួម​ចំណែកបង្កើន​ទំនាក់ទំនងរវាងបណ្តាស្ថា​ប័ននីតិបញ្ញត្តិនៃប្រ​ទេសទាំង​ពីរ ឆែកនិ​ង​វៀត​ណាម​តែម្តង​។
​ 
មុន​នោះ ក្នុងថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន​អញ្ជើញ​ជួប​ពិភាក្សាការ​ងារ​ជាមួយអនុប្រធានសភាជាន់ទាបសាធា រណរដ្ឋឆែកលោក Vojtech Filip ផងដែរ។ ក្នុងជំនួបនេះ លោក​ស្រី Tong Thi Phong បានស្នើឲ្យភាគីទាំងពីរ បន្តធ្វើអាជី​វកម្ម​ល្អរាល់​សក្កានុភាព​និង​ឧត្តមភាព​នៃភាគីនីមួយ​ៗ ដើម្បីជំរុញនិងបើកទូលាយកិច្ច​សហប្រតិបត្តិការលើគ្រ​ប់វិស័យ។​
 
ក្នុងជំនួបនេះ ប្រធានសភាជាន់​ទាបសាធារណរដ្ឋឆែក​បានអបអរ​សាទរ​វៀត​ណាម​ដែល​ជាប់​ឆ្នោត​ជាសមាជិក​មិនអចិន្ត្រយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ អាណត្តិ ​២០២០-២០២១ ដោយទទួល​បាន​សម្លេង​គាំទ្រខ្ពស់​បំផុត ព្រមទាំងមានបំណងថា វៀតណាមនឹងបន្តរួមចំណែកក្នុងការ​ដោះស្រាយរាល់បញ្ហាអន្តរជា​តិ ផង​​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម