10/06/2019 09:20 GMT+7 print

ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព: វៀតណាមត្រៀមជាស្រេចចូលរួម​វិភាគទានជាវិជ្ជមាន​ចំពោះកិច្ចខិតខំប្រឹង​ប្រែងរួម​ដើម្បីសន្តិភាព​ សន្តិសុខ ការអភិវឌ្ឍន៍និង​វឌ្ឍនភាព​


 នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Xuan Phuc 
 

 នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៩ ក្នុងក្រប ខ័ណ្ឌនៃសម័យ​ប្រជុំលើកទី៧៣នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នោះ វៀ​តណាមបានជាប់ឆ្នោតជាសមាជិក​ មិនអចិន្ត្រៃយ៍​របស់ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ​សម្រាប់អាណត្តិ ២០២០-​២០២​១ ។

ក្នុងឱកាស​នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសរសេរអត្ថបទមួយ ដែលមាន​ចំណង​ជើង​ថា “ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព: វៀតណាម​ត្រៀម​ជា​ស្រេច​ចូល​រួម​វិភាគ​ទាន​ជាវិជ្ជ​មាន​ចំពោះ​កិច្ច​ខិ​​ត​ខំប្រឹងប្រែងរួមដើម្បីស​ន្តិភាព សន្តិសុខ ការ​អភិវឌ្ឍន៍និងវឌ្ឍនភាព​”។
 
នៅក្នុង​អត្ថបទនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដែល​វៀត​ណាម​ត្រូវ​បាន​ជាប់​ឆ្នោត​ជាលើក​ទីពីរក្នុង​រយៈពេល១០ឆ្នាំ ជាសមាជិ​កនៃស្ថាប័ន​ដឹកនាំនាំ​មុខ​របស់​អង្គ​ការ​សហប្រជា​ជាតិ​ទទួល​សុខ​ត្រូវ​ការ​រក្សា​សន្តិ​ភាព​និងសន្តិសុខអន្តរជាតិនោះ  មិនត្រឹមតែជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិ ចំពោះ​តួនាទី​របស់​ វៀតណាមក្នុងការច្នៃប្រឌិត ការធ្វើសមាហរណកម្ម ប៉ុណ្ណោះទេ ថែមទាំងជា​ការជឿទុ​កចិ​ត្ត​និង​ការ​រំពឹង​ទុក​នៃការ​រួមចំណែករបស់វៀត​ណាម ចំពោះសន្តិភាព​និងសន្តិសុខ​ក្នុងតំបន់និង​អន្តរជាតិ​នាប៉ុន្មាន​ឆ្នាំខាង​មុខ​នេះ​ទៀត​ផង​។
​ 
នៅពេល​ដែល វៀតណាមទទួលបាន​ទំនុកទុកចិត្តខ្ពស់ពីសហគ​មន៍អន្តរជាតិ ដើម្បីក្លាយ​ជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិសម្រាប់​អាណត្តិ ២០២០-២០២​១នោះ​  នាយក​រដ្ឋមន្ត្រី​​វៀត​ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រ​ការនេះមានសារៈសំខាន់ជាពិ​សេស ដោយ​បញ្ជាក់​អះ​អាងពី គោលនយោបាយកិច្ចការបរទេសដ៏ត្រឹ​មត្រូវរបស់បក្សកុម្មុយ​និស្តវៀត​ណាម រួមចំណែក​លើក​កំពស់​ទំនាក់ទំនង​កិច្ចការបរទេសពហុភា​គីដល់​ឆ្នាំ ២០៣០។  លើកពីនេះទៅទៀត ប្រការនេះ​ បាន​បង្ហាញ​ពីតួនាទី​ជាសមាជិកដែលមានការទទួលខុ​សត្រូវ រួមចំណែកក្នុងការកសាង​ពិភពលោក​មួយ​ប្រកប​ដោយសន្តិ​ភាព​ យុត្តិធម៌ ប្រជាធិប តេយ្យនិង​វឌ្ឍនភាព។ នេះគឺជាឱកាសមួយសម្រាប់វៀត​ណាម ដើម្បី​បញ្ជាក់​ពីជំហរ​របស់​ខ្លួននិងលើកកម្ពស់កិត្យានុភាពជាតិនៅ​លើឆាក​អន្តរជាតិ។
 
នៅឆ្នាំ​ដំបូងនៃអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនោះ វៀត ណាមក៏​បាន​កាន់​ដំណែង​ជាប្រធាន​អាស៊ាន​នៅឆ្នាំ ២០២០ ទៀតផង ។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ដោយបទ​ពិសោធន៍​ទទួលបា​នក្នុងអាណត្តិ ២០០៨-២០​០៩ វៀតណាមបានត្រៀម​ជាស្រេចនិង​ខិតខំប្រឹង​ប្រែង​ឱ្យអស់​ពីសមត្​ ថភាពដើម្បីប្រតិបត្តិការប្រក​បដោយជោគជ័យ នូវតួនាទីជា​សមាជិកមិន​អចិន្ត្រៃយ៍​របស់ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហ​ប្រជាជាតិសម្រាប់អាណត្តិ ២០២០- ២០២​១ និង ក្លាយជា “​ដៃគូដើម្បី​សន្តិភាព​ប្រកប​ដោយនិរន្តរភាពយ៉ាងពិតប្រកដ្ឋ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម