09/06/2019 11:38 GMT+7 print

វៀតណាមនិងសិង្ហបុរីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីស៊ានឡុង


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
 

នាថ្ងៃទី៧ ​ខែមិថុនា ឆ្នាំ​២០១​៩ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ​មន្ត្រីការបរទេ​សវៀត​ណាម លោក Pham Bi​nh Minh  បានធ្វើ​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋម​ន្ត្រីការ​បរទេសសឹង្ហបុរី​ លោក Vivian Balakrishnan​ តាម​សំណូម​ពរ​ពីភាគី​សិង្ហបុរី។

នៅក្នុងកិច្ចសន្ទានា​តាមទូរ​ស័ព្ទនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីកា​របរទេស​វៀត​ណាម លោក Pham Binh Minh និង រដ្ឋមន្ត្រីការប​រទេសសឹង្ហបុរីលោក Viv​ian Balakrishnan បានអះអាងថាសិង្ហ​បុរី យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើទំនាក់ទំនងភាពជាដៃគូយុ​ទ្ធសាស្ត្រជាមួយវៀតណា​ម ហើយបាន​បកស្រាយ​អំពីបរិបទ​នៃការថ្លែង​របស់​នាយករដ្ឋមន្ត្រីសិង្ហបុរីលោក ​លីស៊ានឡុង (Li Hsien Loong) កាលពីថ្ងៃទី៣១ ​ខែឧសភា​កន្លង​ទៅ ​ក៏ដូចជាគោលបំណងនៃការថ្លែងនេះ​ គឺគ្មានចេតនាប្រមាថដល់វៀតណាម​និង​កម្ពុជានោះទេ។
 
ឧបនាយករដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម លោក Pham Binh Minh បា​នសង្កត់ធ្ងន់ថា កា​រថ្លែង​របស់​​នាយ​ករដ្ឋមន្ត្រីសិង្ហបុរីលោក លីស៊ាន​ឡុង បានធ្វើឱ្យមានប្រតិកម្មអវិ​ជ្ជមានដល់​មតិសាធារណ​ជន ជា​ពិសេស​​នៅក្នុងបរិបទ ដែលប្រជាជនកម្ពុជាទើបតែបានប្រារព្ធពិធីរំលឹកខួ​បអនុស្សាវរីយ៍​លើកទី ៤០ នៃទិវា​រំដោះ​ប្រទេស​ជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍​ប៉ុលពត ហើយតុលាការ​ពិសេសនៅកម្ពុជា​បាន​ចេញ​សាល​ក្រម​កាត់​ទោសស្តីពីបទឧក្រិដ្ឋ​កម្ម​ នៃរបបប្រល័យពូជសាសន៍​ខ្មែរ​ក្រហម ដែលបានប្រឆាំង​នឹង​មនុស្ស​លោក​ដើម្បី​​ផ្តល់យុត្តិធម៌ សម្រាប់​ជនរងគ្រោះនិងគ្រួសាររបស់​គេ ដោយមាន​ការទទួល​ស្គាល់និង​ស្វាគមន៍ពីអង្គការស​ហ​ប្រជាជា​តិ និងសហគមន៍អន្តរជាតិ​ផងដែរ។  លោក​ Pham Binh Minh ​បានអះ​អាងអំពី​ភាពសុច​រិត​ក៏​ដូច​ជា​កា​រ​រួមចំណែក​ដ៏ធំធេង និ​ងពលីកម្ម​សាច់​ស្រស់​ឈាម​ស្រស់​របស់​កង​ទ័ពស្ម័គ្រ​ចិត្ត​វៀត​ណាម​ ដែល​ប្រជា​ជន​កម្ពុជា​ចាត់ទុកថាជា ​"កងទ័ពរបស់ព្រះ​ពុទ្ធ​" បានជួយកម្ពុជា​ឱ្យរួចផុត​ពីរបប​ប្រល័យ​ពូជសាសន៍​ ដើម្បី​រួម​ចំណែក​ដល់សន្តិភាព ស្ថិរ​ភាពនិងការរីកចម្រើននៅក្នុងតំបន់ផងដែរ។ ​លោក Pham B​inh Minh បានស្នើ​ឱ្យសិង្ហ​បុរីធ្វើការកែតម្រូវឡើង​វិញឲ្យបានសមស្របនូវអ្វី ​ដែលលោក លីស៊ានឡុង បានថ្លែង​កាលពីមុន​នោះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​