09/06/2019 11:36 GMT+7 print

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងវិស័យក្សាសន្តិភាពអង្គការសហប្រជាជាតិ


 លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
 

វៀតណាម​នឹងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នៅក្នុងវិស័យរក្សា​រក្សាសន្តិភាព​នៅអង្គការ​សហប្រជា​ជាតិ​ (អ.ស.ប) នាពេលអនាគត។ លោកឧត្តមសេ​នីយ៍ឯក Nguyen​ Chi Vinh អ​នុរដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម បានសង្កត់ធ្ងន់ដូចពោលខាងលើនេះនៅឯ​កិច្ច​ប្រជុំបូកសរុប ៥ ឆ្នាំ ដែលវៀតណាម​បាន​ចូល​រួម​ក្នុងសកម្មភាពក្សាសន្តិភា​ព របស់អ. ស.ប (ឆ្នាំ២​០១៤​-២០១៩) ដែលប្រព្រឹត្ត​ទៅនៅទីក្រុង​ហាណូយ​នាថ្ងៃ​ទី​៧​ ខែ​មិថុនា កន្លងទៅ។
 
កិច្ច​ប្រជុំនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមរបស់តំណាងស្ថានទូតស្ថាន អនុពន្ធ​យោធានៃប​ណ្តាប្រទេស​និង​អង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម។ យោ​ងតាមលោកឧត្តមសេនីយ៍ឯក N​guyen Chi Vinh បា​នឲ្យដឹងថានាពេលអនាគត វៀត​ណាមនឹង​បន្តអនុវត្តភារកិច្ច​រក្សាសន្ដិភាព​របស់អង្គការ​សហប្រជា​ជាតិឱ្យ​បានគុ​ណភាពល្អប្រសើរថែមទៀត។ ទិសដៅសម្រា​ប់សកម្មភាពនេះចាប់ផ្តើមពីការត្រៀមរៀប​ចំ ការបណ្តុះ​បណ្តាល​ ការផ្តល់ប្រឹក្សា ការបញ្ជា គមនាគមន៍ ការទាក់ទង ក៏ដូចជាការបង្កើនសមត្ថភាព​ជាក់ស្តែង​របស់​កម្មាភិបាល​ និង ទាហានទាំងមូលផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម