09/06/2019 11:36 GMT+7 print

សាធារណៈមតិស្ដីពីការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប

 បន្ទាប់ពីវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ អ្នកការ​ទូត​ពីប្រទេសជាច្រើនបានចូលរួម អបអរសាទរចំពោះវៀតណាម ព្រមទាំង​សម្ដែងនូវ​ក្ដីសង្ឃឹម​ចំពោះ​ការ​រួម​ចំណែក ​យ៉ាងសកម្មរបស់វៀតណាមក្នុងអាណត្តិបេសកកម្មខាងមុខផងដែរ។ 
 
​ក្នុងតួនាទីជាប្រ​ទេសដែលទើបនឹងបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិ សុខនាខែឧសភាកន្លងទៅ ឯកអគ្គរដ្ឋទូតឥ​ណ្ឌូនេស៊ី​ប្រចាំវៀតណាមលោក Ibnu Hadi បានចែករំលែកថា៖ “ចំពោះ​ការដែល​វៀត​ណាម​ក្លាយទៅជា​សមាជិក​មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិ​សុខអ.ស.ប រួមជាមួយឥណ្ឌូនេស៊ី យើងខ្ញុំជឿ​ជាក់​ថា ប្រទេស​យើង​ទាំងពីរ អាចរួមកម្លាំងគ្នាដោះស្រា​យបណ្ដាបញ្ហា គោលនយោបាយសន្តិសុខស​កល ដើម្បី​ពិភពលោក​មួយដ៏ល្អប្រសើរ​ជាង​មុន។ ក្រុមប្រឹក្សាសន្តិសុខមិនត្រឹ​មតែ ពិភាក្សាអំពីបញ្ហាសន្តិសុខ​ សន្តិភាព​ប៉ុណ្ណោះទេ​ ថែមទាំ​ងអំពីបញ្ហាផ្សេងៗដូចជា បម្រែបម្រួលអាកាសធាតុនិងសេដ្ឋ​កិច្ចទៀតផង។ ​ខ្ញុំជឿជាក់ថា វៀត​ណាម​អាច ចូលរួមផ្ដល់មតិយ៉ាងល្អចំពោះបញ្ហាទាំងនេះ”។

ក្នុងពេល​ជាមួ​យគ្នានោះ  លោក Zhang Jia Xiang អ្នកកាសែតល្បីល្បាញ ម្នាក់នៅទីភ្នាក់ងារសារព័ត៌មានចិន (Xinhua) បានចាត់ទុកថា ការដែលវៀត ណាមជាប់​ឆ្នោត​ជាថ្មីម្ដង​ទៀត​ជាសមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.បនោះ បានបង្ហាញអោយឃើញនូវតួនាទីនិងឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅ មួយថ្ងៃរបស់វៀត​ណាមលើឆា​កអន្តរជាតិ។ លោកបានអោយដឹង​ថា៖
 
 “ខ្ញុំធ្លាប់​បានធ្វើការនៅវៀតណាមក្នុងរយៈពេលច្រើនឆ្នាំ ហើយបានឃើញ ដោយផ្ទាល់​ភ្នែក​នូវសមិទ្ធផល​ដ៏មហិមារ​របស់​វៀត​ណាម ក្នុងបុព្វហេតុការពារនិងកសាងប្រទេ​សជាតិ​។ ការដែល​វៀតណាម​ជាប់ឆ្នោតជា​ថ្មីម្ដងទៀត​នោះ បាន បង្ហា​ញអោយឃើញនូវឋានៈនិងតួនាទីកាន់តែខ្ពស់រប​ស់វៀតណាម លើឆាក​អន្តរជាតិ​។ ខ្ញុំជឿជាក់​ថា វៀតណាមនឹងពង្រីកឋានៈ​ ឥទ្ធិពល សមិទ្ធផលនិង​បទ ពិសោធន៍​របស់ខ្លួន​ដើម្បីរួម​ចំណែក​ទៅក្នុង​ការរក្សា​សន្តិភាព​ សន្តិសុខនៅក្នុង តំបន់និងលើពិភ​ពលោក ជំរុញភាពជឿនលឿន កិច្ច​សហប្រតិ​បតិ្តការ​និង​ការ អភិ​វឌ្ឍលើពិភពលោក ព្រមទាំងជំរុញទំនាក់ទំនងរវាងចិ​ន និង​អាស៊ានអោយ បន្ត​រីក​ចម្រើន​​ទៅមុខ​ផង​ដែរ​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​