06/06/2019 10:30 GMT+7 print

ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅអង្គការសហប្រជាជាតិបានក្លាយជាប្រធាន​មហាសន្និបាត​អង្គការ​នេះ​ជាផ្លូវ​ការ​


 ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅ អ. ស.ប លោក Tijjani Muhammad បានជាប់ឆ្នោតធ្វើជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ 
 

 នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០១៩ ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅអ. ស.ប លោក Tijjani Muhammad បាន​ជា​ប់​ឆ្នោត​ជ្រើស​តាំងធ្វើ​ជាប្រធានមហាស​ន្និបាត អង្គការសហប្រជាជាតិ ជំនួស​ឲ្យលោក​ស្រី  Maria Fernanda ជន​ជាតិ​អេក្វាឌ័រ ដោយមានសំលេងគាំទ្រខ្ពស់។
 
លោក​ Muhammad Bande បានប្រកាសថាលោកនឹងផ្តល់អាទិភាពលើបញ្ហាសន្តិភាពនិងសន្តិសុខ កាត់​បន្ថយ​ភាព​ក្រីក្រការ ​អប់រំប្រកប​ដោយគុណភាព​និងមាន​សកម្មភាព​ក្នុង​ការទប់​ទល់​នឹង​ការប្រែប្រួល​អាកាស​ធាតុ​ក្នុង​​​អាណត្តិរបស់​លោក។ នៅពេលប្រតិបត្ដិការជាផ្លូវការនៅ​ក្នុងសម័យបើកមហាសន្និបាត ​អ.ស.ប លើកទី​ ៧៤​ នាខែកញ្ញាខាងមុខនេះ លោក​បានសន្យានឹងបង្កើនកិច្ចសហប្រតិ​បត្តិការ​ភាពជាដៃគូ ដោយសំដៅធា​នា​ឱ្យ​មាន​សុខសន្តិភាព និ​ងវិបុលភាព​ជាពិសេស​សម្រាប់​ប្រជាជន​ដែល​ស្ថិត​នៅក្រុម​ប្រៀប​អន់ខ្សោ​យ។​ លោក​បន្ត​ទៀតថាមាន​កិច្ចប្រជុំជាន់​ខ្ពស់មួយ​ចំនួន​ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ខែកញ្ញា​ខាង​មុខ​នៅទីស្នាក់​ការ អ.​ស.ប ប្រចាំ​នៅទីក្រុងញូវយ៉ក ដើម្បីគាំទ្រដល់កម្ម​វិធីអភិវឌ្ឍន៍ប្រកបដោយនិរ​ន្ដរភាព​របស់ អ.ស.ប ​ដូចជា​វេទិកា​នយោបាយ​ជាន់ខ្ពស់ កិ​ច្ចប្រជុំកំពូលទប់ទល់នឹងកា​រប្រែប្រួល​អាកាសធាតុជាដើ​ម៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​