01/06/2019 11:06 GMT+7 print

កិច្ចសន្ទនា Shangri-La ២០១៩៖ កំដៅនៃការប្រួតប្រជែងរវាងអាមេរិកនិង ចិន


 រដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghe (រូបថត៖ AP)
 

នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​ កិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ីឆ្នាំ២០១៩ (កិច្ចសន្ទនា Shangri-La SLD 2019)​ បានប្រារព្ធធ្វើឡើងជាផ្លូវការនៅសឹង្ហបុរី។ 

នេះ​ជាវេទិកាសន្តិសុខសំខាន់ជួរមុខលើពិភពលោកដោយមានការចូលរួមរបស់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និង​មន្ត្រីការ​ពារជាតិមកពីរាប់សិបប្រទេស ដើម្បី ពិភាក្សាអំពីបញ្ហាសន្តិសុខ​សំខាន់ៗ​នៅ​ក្នុង​តំបន់​និង​លើ​ពិភព​លោក។​
 
នេះជាវេទិកា​ដើម្បីពិចារណានិងពិភាក្សាអំពីបញ្ហានានាទាក់ទិនដល់សន្តិភាពនិងសន្តិសុខ ប៉ុន្តែកិច្ចសន្ទនា Shangri-La ឆ្នាំនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនានេះ ត្រូវគ្របដណ្ដប់​ដោយ​បញ្ហា​ផ្សេង​ៗ។ ក្នុង នោះ បញ្ហាលេចធ្លោបំផុតគឺជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន ក៏ដូចជា សង្គ្រាម​បច្ចេក​វិទ្យារ​វាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះផង​ដែរ។ ក្រៅពីនោះ ភាគីទាំ​ងពីរក៏បាន​ជជែក​វែក​ញែក​គ្នាលើ​បញ្ហាសន្តិសុខ​យុទ្ធសាស្ត្រ​ផ្សេងៗ ដូ​ចជា បញ្ហាសមុទ្រខាងកើតនិងបញ្ហាច្រកសមុទ្រ​តៃវ៉ាន់ទៀតផង។​ មុននឹង​កិច្ចសន្ទនា​ Shangri-La ឆ្នាំនេះចាប់ផ្ដើម ប្រធានអ​គ្គសេនាធិការចម្រុះអាមេរិកលោក Jose​ph Dunford កាល​ពីថ្ងៃទី​២៩ ខែឧសភា បា​នរិះគន់រដ្ឋអំណាច ប៉េកាំង ដែលបានរំលោ​ភលើការសន្យាស្ដីពីការ មិនធ្វើ​យោធូប​នីយកម្ម​សមុទ្រខាងកើត។​

ក្នុងកាលៈទេសៈ​នោះ កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ ត្រូវបានរំពឹងទុក ថា នឹងបំភ្លឺនូវជ្រុង​ជ្រោយ​ជា​ច្រើន​នៅ​ក្នុ​ងភាពតានតឹងនៃទំនាក់ទំនងរវាងអាមេរិក និងចិន។ ឆ្នាំនេះ ចិនបានបញ្ជូន​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​លោក​ Wei Fenghe ទៅចូល រួមវេទិកាសន្តិសុខសំខាន់នេះ ក្រោយរយៈពេលច្រើនឆ្នាំបញ្ជូនត្រឹមមន្ត្រីជាន់ទាប។ នេះជា​ឱកាស​ដើម្បីអោយលោក Wei និយាយអំពី “ការរួមចំណែករបស់ចិនទៅ ក្នុងសន្តិសុខ​តំបន់” ព្រមទាំង​បំភ្លឺនូវ​តួនាទី​​របស់ប៉េកាំងនៅទ្វីបអាស៊ីផងដែរ។ ចំពោះភាគីអាមេរិកវិញ គឺរដ្ឋមន្រ្តីការពារជាតិស្ដីទីលោក Patrick Shanahan នឹង ថ្លែងសុន្ទរកថាស្ដីពីយុទ្ធសាស្ត្រសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើក​ចំហ​​ (FOIPS) របស់អាមេរិក ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម