25/05/2019 11:22 GMT+7 print

ឥណ្ឌានិងប៉ាគីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពក្នុងតំបន់


 ឥណ្ឌានិងប៉ាគីស្ថានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពក្នុងតំបន់
 

បន្ទាប់​ពីជ័យជម្នះដ៏លើសលប់របស់គណ បក្សប្រជាជនឥណ្ឌា (BJP) នៅក្នុងការបោះឆ្នោតសភាជាន់ទាប នីតិកាល​ទី១៧មក  នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងសម​ភាគី​ប៉ាគីស្ថានលោក Imran Khan បានបង្ហោះសារមួយតាមរយៈបណ្តាញសង្គម Twitter ដែល​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ចាំបា​ច់​ នៃ “សន្តិភាព”។
 
នៅក្នុងសារ​បង្ហោះនៅលើគេហទំព័រ Twitter នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានអបអរសាទរសមភាគីឥណ្ឌា នៅពេលដែល​គណបក្ស BJP និងសម្ព័ន្ធភាពបានឈ្នះលើសលប់ ព្រមទាំងបានសម្តែងនូវបំណងប្រាថ្នា ចង់សហការ​ជាមួយលោកនាយករដ្ឋមន្ត្រី Modi ដើម្បីសន្តិភាពនិងវិបុលភាពក្នុងតំបន់អាស៊ីខាងត្បូង។ ជាការឆ្លើយ​តប លោកនាយករដ្ឋ មន្រ្តី Modi ក៏បានថ្លែងអំណរគុណចំពោះសមភាគី លោក Imran Khan និងអះអាង​ ពីអាទិភាពរបស់ខ្លួនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់។
 
កាយវិការ​ពោលខាងលើបានធ្វើឡើង បន្ទាប់ពីភាពតានតឹងរវាងប្រទេសទាំងពីរ ត្រូវ អូសបន្លាយ​ជា​ច្រើន​ខែមក​ ដោយពាក់ព័ន្ធនឹងតំបន់ជម្លោះកាស្មៀរ ដែលភាគីទាំងពីរសុទ្ធតែទាមទារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់​ពីទទួល​បានឯករាជ្យពីចក្រភពអង់គ្លេស កាលពីឆ្នាំ ១​៩៤៧​ មក៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​