24/05/2019 10:52 GMT+7 print

ប្រធានគណកម្មការជាតិទទូលបន្ទុកជនវៀតណាមនៅបរទេសអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅកម្ពុជា


 ទិដ្ឋភាពនៃជំនួបការងាររវាងគណប្រតិភូជាមួយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត TTXVN)
 

 នារលៀថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៩ គណប្រតិភូ​បាន​អញ្ជើញ​ទៅជួប​សម្ដែង​ការ​គួរ​សម​ជា​មួយ​សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃកម្ពុជា។
 
គណ​ប្រតិភូ​អន្តរក្រសួងវៀតណាម ដែលរួមមានតំណា​ងក្រសួងការបរទេស ក្រសួងនគរ​បាល ​ក្រសួងហិរញ្ញវត្ថុ ក្រសួងផែន​ការ​និង​វិនិយោគ ក្រសួងកសិកម្មនិងអភិ​វឌ្ឍន៍ជនបទ ដឹកនាំដោយលោក​ Nguyen Quoc Cuong អនុរដ្ឋមន្ត្រី​ការបរទេស និងជាប្រធានគ​ណកម្មការជាតិឋទទូលបន្ទុកជន​វៀត​ណាម​នៅ​បរទេស​បាន​អញ្ជើញ​ទៅបំពេញ​​ទស្សនកិច្ច​ការងារ នៅកម្ពុជា ចាប់ពីថ្ងៃទី ២២​ ដល់ថ្ងៃទី ២៤ ខែ​ឧសភា។
 
នារលៀថ្ងៃទី២​២ ខែឧសភា ឆ្នាំ​២០១៩​ គណប្រតិភូបានអញ្ជើញទៅជួប​សម្ដែងការគួរសម​ជាមួយ​សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃកម្ពុជា។
 
​អញ្ជើញ​ថ្លែងនៅទីនេះ លោក Nguyen Quoc Cuong អនុរដ្ឋមន្ត្រីការបរទេស បាន​ថ្លែង​អំណរ​គុណ​ចំពោះ​គណ​បក្ស​ប្រជាជ​នកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​សហគមជនវៀតណាម ក្នុងការរកស៊ី និងធ្វើការនៅកម្ពុជា។ លោក Nguyen Quoc Cuong បាន​ស្នើឲ្យ​រាជ​រដ្ឋាភិបា​លកម្ពុជាបន្តដោះស្រាយបញ្ហាលំបាកមួយចំ​នួន ដែលប្រជាជ​នវៀតណាមនៅកម្ពុជាកំ​ពុងជួប​ប្រទះ ​ជាពិសេសគឺក្នុងដំណើរការអនុវត្តន៍សេចក្ដីសម្រេចស្ដីពីការ​ដកហូត​ឯកសារ ដែលត្រូវបានចាត់ទុ​កថា" មិនប្រក្រតី​" ការបម្លាស់ ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ជ​នជាតិ​វៀតណាមនៅបឹងទន្លេសាប។
 
ជាការ​ឆ្លើយតប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃក​ម្ពុជា​បាន​អះអាង​នូវ​គោល​ជំហរ​របស់ភាគីកម្ពុជាគឺ មិនទុកឲ្យនរណាម្នាក់រស់នៅនៅលើផ្ទៃទឹកទបឹងទន្លេសាបឡើយ (ទាំងជនជាតិ​ខ្មែរ និ​ងជនជាតិចាម); រាល់គោលន​យោបាយ​របស់​កម្ពុជា​គឺសំដៅនាំមក​នូវជីរវភាព​រស់នៅ​ដ៏ល្អប្រសើរជាង​ជូន​ប្រជា​ជន; ទោះបីជាត្រូវបម្លាស់ទីលំនៅដ្ឋានក៏ដោយ ប៉ុន្តែប្រជាជន​ទាំងនេះ​នៅតែត្រូវបាន​ជួយសម្រួល​ក្នុងការ​បន្តប្រកប​មុខរបរដដែលនៅលើបឹងទន្លេ​សាប។ គោលយោបាយទាំ​ងនេះនឹង​ជួយប្រជា​ជន​នៅបឹង​ទន្លេ​សាប​ ដែលក្នុងនោះមានប្រជាជនវៀតណាមប្រកបរប​រមានស្ថិរភាព ប្រាក់ចំណូលត្រូវបានលើ​កកម្ពស់ ​ព្រម​ទាំង​ត្រូវបានទាក់​ទងផ្ទាល់ និងអាស្រ័យផលសេវា​កម្មសាធារណៈដូចជាហេដ្ឋា​រចនា​សម្ព័ន្ធ  ការអប់រំ និង​ការថែ​ទាំសុ​ខភាព៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​