24/05/2019 10:52 GMT+7 print

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក


 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (ខាងស្ដាំ) និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ VOV)
 

នៅក្នុង​បណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បាន​អះអាង​ថា វៀតណាមគោរពហើយត្រៀមខ្លួនជា ស្រេចផ្លាស់ប្ដូរទស្សនៈជាមួយអាមេរិក សំដៅ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ភាព ជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀត ណាមនិងអាមេរិក ដោយឈរលើមូលដ្ឋាន នៃការ​គោរព​ឯករាជ្យ​ អធិបតេយ្យភាព របបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួម​ចំណែក​រក្សា​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើ​ពិភព​លោក​។ 
 
តាម​ការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិកចាប់ពីថ្ងៃទី២២ដល់ថ្ងៃ​ទី២៣ ខែឧសភា។​ នាថ្ងៃទី២២ ខែឧសភា លោក Pham Binh Minh បានជួបចរចាជា ​មួយលោ​ក Mike Pompeo ហើយ​ជួបសវនាការជាមួយលោក Charles Kupperman ទីប្រឹក្សារងសន្តិសុខជាតិ និងលោក Keith Kellogg ទីប្រឹក្សា​សន្តិសុខ ជាតិរបស់អនុប្រធានាធិបតីអាមេរិក។
 
នៅក្នុងបណ្ដាជំនួប​នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា ​វៀតណាមគោរពហើយត្រៀមខ្លួនជា ស្រេចផ្លាស់ប្ដូរទស្សនៈជាមួយអាមេរិក សំដៅពង្រឹងនិង​ពង្រីក​ទំនាក់​ទំនងភាព ជាដៃគូគ្រប់ជ្រុងជ្រោយរវាង​វៀតណាមនិងអាមេរិក ដោយឈរ​លើមូលដ្ឋាន​ នៃការ​គោរព​ឯករាជ្យ​ អធិបតេយ្យភាព របបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍​នៃប្រទេស​ទាំង​ពីរ​ រួមចំណែករក្សាសន្តិភាព ស្ថិរភា​ព កិច្ច សហប្រតិបតិ្តការនិងវឌ្ឍនភា​ពនៃតំបន់​អាស៊ី-ប៉ាស៊ីហ្វិក និងលើ​ពិភព​លោក​។ លោក Pham Binh Minh បានចាត់ទុកថា ភាគីទាំងពីរត្រូវការរក្សាការអភិវឌ្ឍនៃ ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្រប​ច្ចេកវិទ្យា សន្តិសុខការពារជា​តិ និងការ​ជំនះពុះពារ​លើផល​វិបាកដោ​យសង្គ្រាមផងដែរ។
 
ចំណែកឯ រដ្ឋមន្រ្តី​ការបរទេសអាមេរិកលោក Mike Pompeo ទីប្រឹក្សារង សន្តិសុខជាតិលោក Kupperman និងទីប្រឹក្សាសន្តិសុខ​ជាតិរបស់អនុប្រធានា ធិបតីលោក Kellogg បានអះអាងថា អាមេរិក​នឹងប​ន្តសហ​ប្រតិបតិ្តការជាមួយ វៀតណាមសំ​ដៅជំរុញអោយ​ទំនាក់ទំនង​ទ្វេភាគីបន្ត​រីកចម្រើន​ប្រកប​ដោយ​ភាព​ជាក់ស្ដែង​និង​ប្រសិទ្ធភាពថែ​មទៀត​។
 
ភាគីទាំង​ពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិផ្សេងៗផងដែរ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគី​ទាំង​ពីរបា​នអះអាងសារជាថ្មីលើការគាំទ្រ ចំពោះការដោះស្រាយ​ជម្លោះនៅ​សមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី​ដ៏សម​ស្រប​នឹង​ច្បាប់អន្តរជាតិ។ ភាគីអាមេរិកបានអះអាងថា នឹងបន្តដើរតួនាទីយ៉ាងសកម្មនៅ តំបន់សមុទ្រ​ឥណ្ឌា​-ប៉ាស៊ីហ្វិក​ សំដៅរក្សាសណ្ដាប់ធ្នាប់ដោយឈរលើច្បាប់ ជំរុញសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ​និង​វឌ្ឍនភាព​នៅតំបន់សំ​ខាន់​​នេះ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​