24/05/2019 10:52 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី


 ទិដ្ឋភាពនៅជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ VOV) 
 

 នៅ​ក្នុង​ក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសហ ព័ន្ធរុស្ស៊ី នារសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានី​ម៉ូស្គូ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ដំណើរ​ការ​ចរ​ចាជា​មួយ​នាយក​រដ្ឋមន្រ្តី​សហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។
​ 
នៅ​ជំនួបចរចា នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់លើសារសំខាន់នៃ ការរៀបចំឆ្នាំ វៀត​ណាម​និង​រុស្ស៊ី​និង​ឆ្នាំ​រុស្ស៊ីនៅវៀតណាមក្នុងឆ្នាំ២០១៩និងឆ្នាំ ២០២០ ដោយចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ពិសេស​ចំពោះ​ទំនាក់​ទំនង ទ្វេភាគី ដែលរួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អ ប្រសើររវាង​ប្រជាជា​តិទាំងពីរ ក៏ដូចជាបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគីផងដែរ។
 
ថ្នាក់ដឹកនាំទាំ​ង​ពីររូបបានសម្ដែងនូវក្ដីសោមនស្សរីករាយដោយឃើញថា ក្នុងក្របខ័ណ្ឌនៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាងវៀតណាមនិងសហភាព សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបដែលបានចូលជាធរមានចាប់តាំងពីឆ្នាំ២០១៦​មក​ គឺកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងរុស្ស៊ីក៏បានរីក ចម្រើន​យ៉ាង​ខ្លាំងក្លាផងដែរ។ នាយករដ្ឋមន្រ្តីទាំងពីរបានអះអាងថា ថាមពលគឺ ជាសសរទ្រូង​មួយ​នៃកិច្ច​សហប្រតិបតិ្តការ​វៀតណាម​-រុស្ស៊ី ព្រមទាំងឯកភាព ពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យផ្សេងៗទៀតដូចជា វិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំ​បណ្ដុះ​បណ្ដាល​ វប្បធម៌ កីឡា ទេសចរណ៍ ជាដើម។
 
ថ្នាក់ដឹកនាំទាំងពីរបានផ្លា​ស់​ប្ដូរមតិស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ​​ដែលក្នុងនោះ​មានបញ្ហារក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ ​អាកាសចរណ៍នៅ តំបន់អាស៊ី​-ប៉ាស៊ីហ្វិក​ និង​សមុទ្រខាងកើត។
 
បញ្ចប់​ជំនួបចរចា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋ មន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញធ្វើជាសាក្សីនៅក្នុង ពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបតិ្តការ​ជាច្រើន​លើវិស័យ​ថាម​ពល​នុយក្លេអ៊ែរ​ ប្រេងឧស្ម័ន សំណង់ ទេសចរណ៍ យុត្តិធម៌ និងកិច្ចសហប្រតិ​បត្តិការថ្នាក់ តំបន់ផង​ដែរ។
 
អញ្ជើញ​ថ្លែងនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បាន​មាន​ប្រសាសន៍ថា៖ “ខ្ញុំនិងឯកឧត្តមនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការ អនុវត្ត​គម្រោង​សហប្រតិបតិ្តការសំខាន់ៗនាបច្ចុប្បន្ន ហើយពិចារណាដំណើរការ គម្រោងថ្មីៗ ព្រមទាំង​ឯកភាព​គ្នាជំរុញ​ខ្លាំង​នូវកិច្ចសហប្រតិបតិ្តការលើវិស័យ ដម្លើងនិងផលិតរថយន្ត ប្រេងឧស្ម័ន ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​និង​គមនា គមន៍។ វៀតណាមគាំទ្រសហគ្រាសរុស្ស៊ីចូលរួមគម្រោងគមនាគមន៍នគរ និង ផ្លូវដែកនៅ​វៀត​ណាម​ ដោយចាត់ទុកនេះជាកិច្ចសហប្រតិបត្តិការដែលមានយថា ទស្សន៍នាពេលអនាគត”។
 
ចំណែកឯ​​នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev វិញ ក៏បានសង្កត់ ធ្ងន់ថា ជំនួបចរចារ​វាង​ភាគីទាំង​ពីរ​បាន​បញ្ចប់​ប្រកបដោយជោគជ័យ។ លោក នាយករដ្ឋមន្រ្តីរុស្ស៊ីចាត់ទុកថា ភាគីទាំង​ពីរត្រូវ​ការមា​ន​កិច្ចខិត​ខំប្រឹង​ប្រែងរួម សំដៅកសាងនិងអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងថាមពលនុយក្លេអ៊ែរនៅវៀតណាម ដូច្នេះហើយ​ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារមួយស្ដី​ពី បញ្ហានេះ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​