19/05/2019 12:01 GMT+7 print

ពិធីប្រារព្ធខួបលើកទី ៦០ នៃទិវាបើកផ្លូវហូជីមិញ - ទិវាប្រពៃណីរបស់កងទ័ព Truong Son


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទី១  ចំពោះអង្គទ័ព លេខ ១២ (រូបថត: TTXVN) 
 

 ពិធីអបអរសាទខួបលើកទី ៦០ នៃទិវា បើកផ្លូវហូជីមិញ - ទិវាប្រពៃណីរបស់កងទ័ព Truong Son (១៩ ឧសភា ១៩៥៩ -  ១៩ ឧសភា ២០១៩) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ១៨ ឧសភា។
 
អញ្ជើញ​ចូលរួមក្នុងពិធីមានវត្តមាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក  Nguyen Xuan Phuc និង​បណ្តា​សមាជិក​ការិយាល័យ​ន​យោបាយ រួមមាន: នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស; ប្រធាន​គណៈ​​កម្មាធិកាឃោសនាមជ្ឈិមលោក Vo Van Thuong; ប្រធានគណៈ​កម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀត​​ណាម​​លោក Tran Thanh Man; អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh; អនុប្រធានរដ្ឋសភា លោក Phung Quoc Hien រួមទាំងមានការចូលរួមពីអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អ្នកបដិវត្តន៍ជើងចាស់ និងអ្នកម្តាយ​វីរៈភាព​​ច្រើន​ រូបផងដែរ។
 
នៅក្នុង​ពិធី ប្រតិភូបានរំលឹកឡើងវិញ នូវប្រវត្តិសាស្ត្រ ប្រពៃណី និងដំណើរការបង្កើតក៏ដូចជាអភិវឌ្ឍន៍ រួមទាំង​ជ័យ​ជម្នះដ៏អស្ចារ្យរបស់កងទ័ព Truong Son - ផ្លូវហូជី មិញ។ ជាពិសេសគឺអត្ថន័យ គោល​នយោបាយ​ដ៏ត្រឹម​ត្រូវ​និងឈ្លាសវៃរបស់បក្សនិងលោកប្រធានហូជីមិញក្នុងការសម្រេចចិត្ត បើកផ្លូវយុទ្ធសាស្ត្រ​ដើម្បីផ្តល់​ជំនួយ​ទាំង​កម្លាំងចិត្តនិងកម្លាំងកាយពីសមរភូមិក្រៅភាគខាងជើង ជូនទៅសមរភូមិភាគខាងត្បូង។ ទន្ទឹមនឹង​នោះ ជាការលើកតម្កើង និងការតបស្នងសងគុណ ចំពោះគុណបំណាចនិង​ពលីកម្ម​របស់កង​ទ័ព​និង​ប្រជា​ជន​វៀត​ណាម ជាពិសេស គឺយុទ្ធជ័យ និងការរួមចំណែកដ៏ធំធេងរបស់កងទ័ព Truong Son ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ចក្រភព​អាមេរិក ដើម្បីសង្គ្រោះប្រទេស​ជាតិ រំដោះភាគខាងត្បូងវៀត​ណាម ឯកភាព​ប្រទេស​ជាតិ​។​
 
តាង​នាម​បក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញ​ប្រគល់​សេចក្តី​សម្រេច​ចិត្ត​និង​បំពាក់គ្រឿងឥស្សិយយសការពារមាតុប្រទេសថ្នាក់ទី១ ឡើងទង់ជាតិប្តេជ្ញាឈ្នះ សម្រាប់អង្គទ័ពលេខ១២ ជាអង្គទ័ព​បាន​បង្កើតឡើងដោយអាស្រ័យលើមូលដ្ឋាន​កង​កម្លាំងកងទ័ព Truong Son ដែល​មាន​ស្នាដៃ​ឆ្នើម​ ​ក្នុងការហ្វឹកហាត់ បម្រើកា​រប្រយុទ្ធ ជាពិ​សេស រួមចំណែក​ក្នុង​បុព្វហេតុ​កសាង​សង្គម​និយ​ម​និង​ការ​ពារ​មាតុ​ប្រទេស​។
 
នៅក្នុងពិធី​នេះផងដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ប្រគល់​សេចក្តី​សម្រេច​របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដែលរៀបចំណាត់ថ្នាក់ ជាបេតិកភណ្ឌជាតិពិសេស បេតិកភណ្ឌប្រតិ​បត្តិផ្លូវ Truong Son - ផ្លូវហូ ជីមិញ តាមបណ្តាខេត្ត៖ Quang Binh, Quang Tri, Thua thien Hue, Quang Nam, Kon Tum និង Binh Phuong ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​