18/05/2019 11:05 GMT+7 print

វិស័យតម្បាញកាត់ដេរវៀតណាមខិតខំប្រឹងប្រែងទាក់ទងផ្ទាល់ជាមួយទីផ្សារ កាណាដា


 ទិដ្ឋភាពនៃ សិក្ខាសាលាស្ដីពី “តម្បាញកាត់ដេរវៀតណាម និង CPTPP”

 CPTPP ត្រូវបានរំពុងទុកថា នឹងក្លាយទៅជាកម្លាំង​ចលករ​សម្រាប់​ទំនិញ​តម្បាញ​កាត់​ដេរ​របស់​វៀត​ណាម​ជ្រៀត​ចូល​ទីផ្សារកា​ណាដា​។

នាថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង Montreal ប្រទេសកាណាដា សម្ព័ន្ធ​ក្រុម​ហ៊ុន​តម្បាញ​កាត់​ដេរ​វៀត​ណាម​​ (Vinatex) បានរៀបចំសិក្ខាសាលាស្ដីពី “តម្បាញកាត់ដេរវៀតណាម និង CPTPP” ដោយ ទាក់ទាញ ការ​ចូល​​រួ​ម​​របស់  សហគ្រាសកាណាដាចំនួន ៣៥ អង្គភាព។ នាឆ្នាំ ២០១៨ តម្លៃប្រាក់នាំចេញ នាំចូល​ទំនិញ​តម្បាញ​កាត់​ដេររបស់វៀត​ណាម ទៅកាន់ទីផ្សារ CPTPP ទទួលបាន ៥,៣​ ពាន់លានដុល្លារអាមេរិក ​ស្រូប​យក ៦,៣% នៃចំណែកទីផ្សារ តែប៉ុ​ណ្ណោះ។ នាបច្ចុប្បន្ននេះ តម្រូវការទំនិ​ញតម្បាញកា​ត់ដេ​ររបស់កាណាដាគឺប្រមាណ​ ពី ១​៣ ទៅ ១៤ ពាន់លានដុល្លារអាមេរិក ដែលក្នុង​នោះ វៀតណាមស្រូបយក ៥ %​ នៃចំណែកទីផ្សារ។​ លោក​ Le Tien Truong អគ្គនាយក​ Vinatex សង្ឃឹមថា នេះគឺជារបៀបទាក់​ទងផ្ទាល់​ដ៏ត្រឹមត្រូវ ដើម្បីវៀត​ណាម អាច​បង្កើន​ចំណែក​ទីផ្សារនៅ​កាណាដាឡើង ១២ ទៅ ១៤​%។
 
តាមកិច្ចព្រម​ព្រៀង CPTPP តម្លៃប្រាក់នាំចេញនៃផ្នែកតម្បាញកាត់ដេររបស់វៀតណាមចំនួន ៤៨,២ % ទៅកាន់កាណាដា​គឺត្រូវបានលើកលែងពន្ធ។ ហេតុដូច្នេះហើយ CPTPP ត្រូវបានរំពុងទុកថា នឹងក្លាយទៅជាក​ម្លាំង​​ចលករ​សម្រាប់ទំនិញតម្បាញកាត់ដេរ ​របស់វៀតណាមជ្រៀតចូលទីផ្សារកាណា​ដា៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​