14/05/2019 10:49 GMT+7 print

សិក្ខាសាលាអន្តរជាតិវិធីសាស្រ្តអភិក្រមរបស់ព្រះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកល​និង​ទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព”


 បណ្ដាតំណាងពុទ្ធសាសនាចូលរួមមហាពិធីវិសាខបូជាឆ្នាំ២០១៩នៅវៀតណាម
 

 នៅក្នុង​ក្របខ័ណ្ឌនៃមហាបុណ្យវិសាខ បូជាអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៩ ​នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam បាន​ប្រព្រឹត្ត​ទៅសិក្ខា​សាលា​អន្តរជា​តិដោយប្រធានបទ វិធី​សាស្រ្តអភិក្រម​របស់​ព្រះពុទ្ធសាស​នាស​ម្រាប់ភាព​ជាអ្នក​ដឹក​នាំសកល​និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ចែក រំលែកដើម្បីសង្គមប្រកបដោយចីរភាព”។
 
នៅទីនេះ​ សហគមន៍ពុទ្ធសាសនាពិភពលោកបានលើកឡើងនូវដំណោះស្រាយនានាដែលត្រូវបានស្ដែងចេញពី ដួងព្រលឹងមនុស្ស ដើម្បីអនុវត្តន៍​ប្រកប​ដោយ​ជោគជ័យ​នូវរបៀបវារៈ​ស្ដីពីការ​អភិវឌ្ឍ​ដោយ​ចីរភាព​លើសកលលោក​របស់​អង្គការសហប្រជាជាតិ។ ព្រះតេជគុណ Dorji Dukpa មកពីប៊ូតានមានសង្ឃដេការថា៖
 
 “ខ្ញុំគិតថា ប្រធានបទស្ដីពីពុទ្ធសាសនាជាមួយការទទួលខុសត្រូវក្នុងការចែក រំលែកដើម្បីការអ​ភិវឌ្ឍប្រកប​ដោយ​ចីរភា​ពនោះ គឺប្រធានបទសមស្របនាប​ច្ចុប្បន្ននេះ ដោយសារតែយើងកំពុងប្រើ​ប្រាស់អ្វីគ្រប់​យ៉ាងប្រកប​ដោយ​ភាពខ្ជះខ្ជាយ ហើយយើងមិនបន្សល់ទុកអ្វីសោះជូនចំ​ពោះជំនាន់ក្រោយៗនៅឡើយ។​ ដោយហេតុនេះខ្ញុំ​គិតថានេះ​ជាប្រធានបទ គួរអោយយកចិត្តទុកដាក់ចំពោះជំនាន់ក្រោយៗរបស់យើង”។
 
នៅឯសិក្ខសាលា បណ្ដាតំណាង​ពុទ្ធសាសនាទាំងជាតិនិងអន្តរជាតិបានវិភាគ លើព្រះធម៌នៃពុទ្ធសាសនាដោយ​នាំមនុស្ស​ឆ្ពោះទៅរ​កសន្តិភាព ជៀសវាងជម្លោះ រួមគ្នាធ្វើសកម្មភាពដើម្បីកសាងសង្គមមួយយ៉ាងល្អប្រសើរ និងពិភពលោក​មួយ ប្រកបដោយចីរភាពជាង។​ បណ្ដាតំណាងក៏បានផ្ដល់មតិដែលរំលេ​ចឡើងនូវ សតិអារម្មណ៍ សីលធម៌​នៃពុទ្ធសាសនាស្ដីពីកិច្ចការពារបរិស្ថានធម្មជាតិ ទស្សនៈ នៃពុទ្ធសាសនា​ចំពោះបញ្ហាការ​ពារបរិស្ថាន​នៅវៀតណាម​ក៏ដូចជានៅ​ប្រទេសផ្សេងៗលើពិភពលោកនាប​ច្ចុប្បន្ន វិទ្យាសាស្ត្រកសាងហេដ្ឋារច​នាសម្ព័ន្ធ និង ទស្សនៈនៃ​ពុទ្ធសាសនាស្ដីពីកិច្ចការពារបរិស្ថា​នទឹក ជាដើម។ ព្រះតេជគុណ Danh​ Lung លេខាធិការនៃក្រុ​មប្រឹក្សាអភិបាល​ មជ្ឈឹមសមាគមន៍ពុ​ទ្ធសាសនាវៀតណាមមានសង្ឃដេ​ការ​ថា៖
 
“សកម្មភាពទាំង​អស់របស់មនុស្សសុទ្ធតែត្រូវបានស្ដែងចេញពីដួងចិត្ត។ ដោយហេតុនេះ ពុទ្ធសាសនា​ដើរតួនា​ទីយ៉ាង​សំខាន់​ក្នុងការលើកកំពស់សីលធម៌ សង្គ​មនាបច្ចុប្បន្ន។ មនុស្សវៀត​ណាមយើង​ខ្ញុំជានិច្ចកាល​រួសរាយ​រាក់ទាក់​ជាមួ​យ មនុស្សគ្រប់រូបទូទាំងពិភពលោក។ ប្រការនេះមានន័យថា សីលធម៌នៃពុទ្ធ សាសនាដិតជាប់​ក្នុងដួង​ចិត្ត​មនុស្សវៀតណាមម្នាក់ៗ”។
 
នៅក្នុងក្រប​ខ័ណ្ឌមហាពិធីវិសាខបូជាឆ្នាំ២០១៩ នាយប់ថ្ងៃទី១៣ ខែឧសភា នឹងប្រព្រឹត្តទៅកម្ម​វិធីបណ្ដែត​ប្រទីប​បួង​សួងអោយសន្តិ​ភាពពិភពលោក៕​

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម