14/05/2019 10:49 GMT+7 print

កិច្ចសហប្រតិបតិ្តការជាមួយអង្គការសហប្រជាជាតិជា​អាទិភាពមួយនៅក្នុង​គោលនយោបាយ​កិច្ចការបរទេសរបស់វៀតណាម​


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN)
 

 នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមគោរពតួនាទី ជាស្នូល​នៃ​អង្គ​ការ​សហប្រជាជាតិក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិ រក្សាសន្តិ ភាព រាំងស្កាត់ជម្លោះ ក៏ដូចជា​ទប់ទល់​នឹង​ការ​សាកល្បងទូទាំងពិភពលោកផង ដែរ។
 
នាថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅខេត្ត Ha Nam នៅខាងក្រៅមហាពិធីវិសាខបូជា អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជា​មួយ​លោក​​ស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនិងជាលេខាធិការប្រតិបត្តិគណៈកម្មាធិការសេដ្ឋ កិច្ច​​សង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិក (UNESCAP)។ នៅទីនេះ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បាន​​សង្កត់ធ្ងន់ថា វៀតណាមគោរពតួនាទី ជាស្នូលនៃ​អង្គការ​សហប្រជាជា​តិ​ក្នុង​ការ​កសាង​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​ រក្សាសន្តិ ភាព រាំងស្កាត់ជម្លោះ ក៏ដូចជាទប់ទល់នឹងការសាកល្បងទូទាំងពិភពលោកផង ដែរ។ លោកនាយក​រដ្ឋមន្រ្តីក៏បានអះអាងថា អង្គការសហប្រជាជាតិជាដៃគូ សំខាន់ជួរមុខរបស់វៀតណាមជានិច្ច ព្រមទាំងស្នើ​អោយ UNESCAP បន្តជំរុញ កម្មវិធីសហប្រតិបតិ្តការជាមួយវៀតណាម ដែលក្នុងនោះ UNESCAP នឹងពិគ្រោះ យោបល់សម្រាប់​ដំណើរ​ការ​កសាង​និងអនុវត្ត​គោល​នយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នានា​នៃវៀត​ណាម​ ជាពិសេសគឺគោលនយោបាយស្ដីពីការស្ដារនិងជំរុញ កំណើនសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសន្តិសុខ​សង្គម និងការអភិវឌ្ឍ ដោយចីរភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយអនុវត្តន៍​ប្រកប​​ដោយ ជោគជ័យនូវគោលដៅអភិវឌ្ឍដោយចីរភាព (SDGs) ផងដែរ។
 
ចំណែក​ឯលោកស្រីអគ្គលេខាធិការរងនិងជាលេខាធិការប្រតិបត្តិ UNESCAP បានសម្ដែងនូវគោលបំណងថា វៀតណាម​នឹងពង្រីកតួនាទីជា ប្រធានអាស៊ានឆ្នាំ២០២០ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាននិង UNESCAP អោយកាន់​តែរី​កចម្រើនថែមទៀត៕

 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម