13/05/2019 11:15 GMT+7 print

ចលនាជីហាដព្រមានគ្រោះអាសន្នអំពើហឹង្សាឡើងជណ្ឌើរនៅតំបន់ហ្គាហ្សា


 កន្លែងកើតហេតុបានដួលរលំបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សា (រូបថត៖ THX / TTXVN) 
 

 លោក Kheded Al Batsh មេដឹកនាំជាន់ខ្ពស់នៃចលនាឥស្លាមជីហាដបានព្រមានដូច្នេះ ខណៈដែល​ស្ថាន​ភាព​សន្តិ​សុខ​នៅតំបន់មជ្ឈឹមបូព៌ា កំពុងកើតតានតឹងនាពេ​លកន្លង​ទៅ។ 
 
នាថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ​២០១៩ មន្ត្រីជាន់ខ្ពស់មួយ​រូបនៃ​ចល​នា​ឥស្លាម​ជីហា​ដបាន​ព្រមាន​អំពី​គ្រោះអាសន្ន​ភាព​តាន​ឡើងជណ្ដើរ ប្រសិនបើអ៊ីស្រាអែលមិនបានអនុវត្តន៍បទឈប់បាញ់ ដែលទទួលបានកាលពីថ្ងៃទី ៦ខែឧសភា​ រវាងអ៊ីស្រាសអែល និងភាគីចលនាហាម៉ាស (ភាគីគ្រប់គ្រងតំបន់ហ្គាហ្សា)។ លោក Kheded Al Batsh មេដឹ​កនាំ​ជាន់ខ្ពស់នៃចលនាឥស្លាមជីហាដបានព្រមានដូច្នេះ ខណៈដែលស្ថាន​ភាព​សន្តិ​សុខ​នៅតំ​បន់​មជ្ឈឹម​បូព៌ា​ ​កំពុង​កើតតានតឹងនាពេលកន្លងទៅ។ លោកបានអំពាវនាវដល់អេហ្ស៊ីបដើរតួនាទីដ៏ធំធេងជាង  និងបញ្ចុះបញ្ចូលអ៊ី​ស្រាអែ​លឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន។
 
ក្នុងពេល​នោះ ស្ថានីយ៍ទូរទស្សន៍សាធារណៈ Kan បានដកស្រង់របាយកា​រណ៍ពី​ខុទ្ទកាល័យ​មេដឹក​នាំចលនា​ហាម៉ាស​ គឺ លោក Ismail Haniyeh ថា៖ នាថ្ងៃទី ១០ ខែឧសភា លោកបានពិភាក្សាជាមួយលោក Nickolay Mladenov​ បេសកជនពិសេសនៃអង្គការសហប្រជាតិ ទទួលបន្ទុកស្ថានភាព មជ្ឈឹមបូព៌ា។ មន្ត្រីទាំង​ពី​ររូប​នេះបាន​ពិភាក្សា​អំពីបញ្ហា​អនុវត្តន៍​រាល់កិច្ច​ព្រម​ព្រៀង​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​ដើម្បី​ទប់ស្កាត់​អំពើហឹង្សា​ថ្មី។​ ទោះជាយ៉ា​ងណាក៏ដោយ ភាគិអ៊ីស្រាអែលបានបដិសេធមិនបញ្ជាក់អំ​ពីបទឈ​ប់បាញ់ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​