13/05/2019 11:15 GMT+7 print

ប្រធានរដ្ឋសភាវៀតណាមជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា


  ប្រធានរដ្ឋសភាវៀតណាមជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា (រូបថត៖ VOV)
 

 នារ​សៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៩ ក្នុងពិធីជួបសវនាការជាមួយប្រធានាធិបតីមីយ៉ាងម៉ា លោក Win Myint ក្នុងឱកាសមកវៀតណាមចូលរួម មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាមជាវិនិយោគិនធំ ទី ៧ ក្នុងចំណោម​ប្រទេស​វិនិយោគចំនួន ៤៩ នៅមីយ៉ាងម៉ាដោយមាន គំរោងការណ៍ចំនួន ១៨ និងទុនវិនិយោគឡើងដល់ ២ ពាន់​លាន ១០០ លានដុលារ អាមេរិក។ ប្រទេស​ទាំងពីរ​ខំប្រឹង​ប្រែង​ឆ្ពោះ​ទៅគោល​ដៅទទួល​តំលៃប្រាក់​ពាណិជ្ជកម្ម​ទេរភាគី​បាន ១ ពាន់លានដុលារអាមេរិកដែល​បានដាក់ចេញ។ រីឯខ្លួនវិញ ប្រ​ធានាធិបតីមី​យ៉ាង​ម៉ា ​លោក Win Myint បានអះអាងថា៖​ មីយ៉ាងម៉ាគាំទ្រវៀត​ណាម​ចុះឈ្មោះក្នុង​ឋានៈជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាស​ន្តិសុខអង្គការសហប្រជាជាតិ អណ​ត្តិ ២០២០-២០២១ ព្រមទាំង ឲ្យដឹ​ងថែមទៀត ថា៖ ​ក្នុងអណត្តិ​ជាប្រធានាធិបតី​របស់ខ្លួន លោកនឹងជំរុញកិ​ច្ចសហប្រត្តិការជា​ មួយវៀតណាម​ឲ្យបាន​ខ្លាំងក្លាថែម​ទៀត​ ជាពិសេស​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និងវិនិយោគ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​