12/05/2019 10:37 GMT+7 print

វៀតណាម-គោលដៅគួរអោយទាក់ទាញរបស់វិនិយោគិនចិន


 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ Yingke Vietnam) 
 

នៅទីនេះ​ បណ្ដាធុរជន ត្រូវបានផ្គត់ផ្គងព័ត៌មាន ការវាយតម្លៃ និងការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកជំនាញ ស្ដីពី​កាលានុវត្តភាពក៏ដូចជាការសាកល្បងក្នុងការវិនិយោគនាឆ្នាំ២០១៩ ព្រម ទាំងត្រូវបាន​ជ្រាប​អំពី​អាទិភាព​នានា​ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគតាមច្បាប់ វៀតណាម ក៏ដូចជាអាទិភាពនៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល វៀតណាមជាសមាជិកផងដែរ។
 
នាថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំពន្លឿន ពាណិជ្ជកម្មវិនិយោគ​រវាង​វៀត​ណាមនិងចិនឆ្នាំ២០១៩។ នៅទីនេះ បណ្ដាធុរជន ត្រូវបានផ្គត់ផ្គងព័ត៌មាន ការវាយតម្លៃ និងការព្យាករណ៍​របស់មជ្ឈដ្ឋានអ្នកជំនាញ ស្ដីពីកាលានុវត្តភាពក៏ដូចជាការសាកល្បងក្នុងការវិនិយោគនាឆ្នាំ២០១៩ ព្រម​ទាំង​ត្រូវបានជ្រាបអំពីអាទិភាពនានាក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគតាមច្បាប់ វៀតណាម ក៏ដូច​ជាអាទិភាពនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែល វៀតណាមជាសមាជិកផងដែរ។ វាយ​តម្លៃ​​​ចំពោះសក្ដានុភាពវិនិយោគនៅវៀត ណាម លោក Huang Rong នាយកប្រតិបត្តិក្រុមហ៊ុន YingKe វៀត​ណាម​​ បាន​អោយដឹងថា៖
 
“នាបច្ចុប្បន្នមានអតិថិជនជាច្រើននៃក្រុមហ៊ុន YingKe បានជ្រើសរើសវៀត ណាមជាទីផ្សារដើម្បីបណ្ដាក់ទុន។ នេះក៏​ជាមូល​ហេតុដែលក្រុមហ៊ុន YingKe ជ្រើសរើសវៀតណាមដែរ។ វៀតណាម​កំពុង​ជា​ទីផ្សារ​វិនិយោគ​គួរ​អោយ​ទាក់​ ទាញចំពោះវិនិយោគិនចិន។ មានសហគ្រាសជាច្រើនបានជ្រើសរើស វៀតណាម ដោយសារ​តែ​វៀត​ណាម​មាន​​ហេដ្ឋារចនាសម្ព័ន្ធល្អ ប្រភពធនធានមនុស្សដោយ គុណភាពខ្ពស់និងតម្លៃសមស្រប។ ក្រុមហ៊ុន YingKe វៀតណាម បានជួយ ឧបត្ថម្ភសហគ្រាសចិនក្នុងការវិភាគអំពីស្ថានភាពហិរញ្ញវត្ថុ ប្រភពធន​ធាន​មនុស្ស​ ក៏ដូច​ជាលក្ខណៈគតិយុត្តមុនពេលសម្រេច​បោះទុននៅវៀតណាម​”។
 
នា​បច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមដោយមានទំហំ នាំចេញនាំចូលក្នុងឆ្នាំ២០១៨សម្រេច​បាននូវ១០៦ពាន់លានដុល្លាអាមេរិក។ វៀតណាមក៏ជាច្រក​ទ្វារនិង​ជាដៃ​គូ​ពាណិជ្ជកម្ម​ធំបំផុត​របស់​ចិន​ក្នុង​ប្លុកអាស៊ាន ផងដែរ។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ ចិនជាវិនិយោគិនធំបំផុតនៅ វៀតណាម ដោយមាន​ដើម​ទុនចុះបញ្ជីថ្មីចំនួន១,៣ពាន់លា​នដុល្លាអាមេរិក៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​