12/05/2019 10:37 GMT+7 print

វៀតណាមបានត្រៀមរៀបចំលក្ខណៈល្អបំផុតដើម្បីរៀបចំប្រកបដោយជោគជ័យ នូវមហាពិធី Vesak


 ទិដ្ឋភាពនៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam ដែលជាកន្លែងប្រព្រឹត្តទៅមហាពិធីវិសាខបូជាឆ្នាំ២០១៩
 

មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ (Vesak) នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែ​ឧសភា​នៅ​មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា  Tam Chuc វត្ត Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam ភាគខាង​ជើង​វៀត​​ណាម។
 
ព្រឹត្តិការណ៍​នេះគ្រោងនឹងមានការចូលរួមរបស់តំណាងជាផ្លូវការចំនួន២ ពាន់នាក់ រួមជាមួយ​ពុទ្ធ​បរិស័ទ​និង​ភ្ញៀវ​ទេសច​ររាប់ហ្មឺននាក់ពីគ្រប់ទិសទីនៅក្នុង និងក្រៅប្រទេសទៀតផង។ រហូតមកដល់ពេលនេះ ការងារត្រៀម​រៀប​ចំ សម្រាប់ មហាពិធីនេះត្រូវបានសម្រេចរួចរាល់ទាំងស្រុង។         សមាគមន៍​ពុទ្ធសាសនា​វៀត​​ណា​ម​ គណៈចាត់តាំងនិងក្រសួងទាក់ទិននានា បានរៀបចំផែនការយ៉ាងហ្មត់ចត់និងល្អិតល្អន់ សំដៅ​ធានា​​សុវត្ថភាពនិងសណ្ដាប់ ធ្នាប់សម្រាប់មហាពិធី Vesak យ៉ាងដាច់ខាត។ វរសេនីយ៍ឯក Pham Hoai Nam នាយក​រងនគរ​បាលខេត្ត Ha Nam បានអោយដឹងថា៖
 
“ចាប់​តាំងពីត្រីមាសទី៣ឆ្នាំ២០១៨មក នគរបាលខេត្ត Ha Nam បានដំណើរ ការត្រួ​ត​ពិនិត្យ​នៅ​តំបន់​រៀប​ចំ​ឡើង​មហា​ពិធីវិសាខបូជា។ យើងខ្ញុំបានកសាង ផែនការធានាសន្តិសុខ សុវត្ថិភាពសម្រាប់មហាពិធី ហើយសហ​ការ​ជាមួ​យ ក្រសួងនគរបាលដើម្បីអនុវត្តន៍ផែនការនេះតែម្ដង។ ក្រៅពីនោះ យើងខ្ញុំក៏បាន រៀបចំសម​យុទ្ធ​ដើម្បី​អនុវត្តន៍​វិធានការធានាសន្តិសុខជាច្រើនផងដែរ។ នគរ បាល ខេត្ត Ha Nam បានបង្កើត​មជ្ឈមណ្ឌល​បញ្ជាការ​ហើយដាក់ពង្រាយកម្មាភិបាល យុទ្ធជនចំនួន១៥០០នាក់ សំដៅធានា​សុវត្ថិភាព​សម្រាប់​តំណាង​និង​ភ្ញៀវទេសចរ​ ទាំងអស់”។
 
ក្រៅពីកម្លាំង​សន្តិសុខ នៅតែមានកម្លាំងយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ដែល ត្រូវបានបែងបែកជាក្រុមៗ ដើម្បីជួយឧបត្ថម្ភ​​ ណែនាំគណៈប្រតិភូនិងភ្ញៀវ ទៀត ផង។ គណៈចាត់តាំងបានរៀបចំរថយន្តអាគុយចំនួន៤០០គ្រឿង ដើម្បី​បម្រើដោយ ឥតគិតថ្លៃ ២៤/២៤ម៉ោង ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅមហាពិធីវិសាខបូជា។ ក្រៅពី នោះ គណៈចាត់​តាំងក៏បានរៀបចំបាយនិងទឹកសាបចំនួន៤ហ្មឺនចំណែកជារៀង រាល់ថ្ងៃ ដើម្បីបញ្ជូនដោយ​ឥតគិត​ថ្លៃចំពោះពុទ្ធបរិស័ទនិងប្រជាជន ទៀតផង។ ព្រះតេជគុ​ណ Thich Minh Quang អគ្គលេខាធិការរង​នៃគណៈ​កម្មការ​រៀប​​ចំ​មហាពិធីវិសាខបូជាឆ្នាំ២០​១៩ បានអោយដឹងថា៖
 
“គណៈចាត់​តាំងនឹងរៀបចំអោយបណ្ដាគណៈប្រតិភូ ជាពិសេសគឺគណៈ ប្រតិភូអន្តរ​ជាតិ​ទៅទស្សនា​រមណីយ​ដ្ឋាន​នានា​របស់វៀតណាមដូចជា ទៅភ្នំ​ Fansipan នៅ Sa Pa ទៅភ្នំ Yen Tu នៅខេត្ត Qua​ng Ninh ទៅតំបន់​កេរ​ដំណែល​ Trang An – Bai Dinh នៅខេត្ត Ninh Binh ក៏ដូចជាទៅឈូងសមុទ្រ Ha Long និងរដ្ឋធានីហាណូយ ទៀត​ផង​។ នាបច្ចុប្បន្នយើងខ្ញុំទទួលបានការចុះបញ្ជីរបស់ គណៈប្រតិភូទាំង​ជាតិនិង​អន្តរ​ជាតិ​យ៉ាង​ច្រើន​កុះករណា​ស់។ អ្វីៗគ្រប់បែបយ៉ាង ​បានត្រៀមខ្លួនជាស្រេចហើយដើម្បី​បង្កើតឡើង​បរិយាកាស​សប្បាយរីក​រាយ​យ៉ាង​ក្រៃលែង​ក្នុងអំឡុងពេលប្រព្រឹត្តទៅ​មហា​ពិធីវិសាខបូជាឆ្នាំ២០១៩”​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​