06/05/2019 11:03 GMT+7 print

ការផ្តល់សច្ចាប័ននិងអនុវត្តកិច្ចព្រមព្រៀងចំនួន២ រវាងវៀតណាមនិងសាធារណរដ្ឋឆេក


ក្រុមចរចារវៀតណាមឯស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក
 

 នាថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០១៩ តំណាងស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋ  ឆេក និងតំណាង​ថ្នាក់​ដឹក​នាំ​នៃនាយ​កដ្ឋានផ្នែកច្បាប់អន្តរជាតិចំ​ណុះក្រសួងការបរទេសឆេក ​បានចុះហត្ថលេខាលើ​ឯកសារ​ផ្តល់សច្ចាប័ន​និង​អនុវត្តសុពល​ភាព​នៃកិច្ច​ព្រមព្រៀង​រវាងសាធារណៈ​រដ្ឋសង្គមនិយម​វៀត​ណាម​និង​សាធារណរដ្ឋ​   ឆេកស្តីពីការប្រគល់ជនដែលត្រូវបាន​ផ្តន្ទា​ទោសដាក់ពន្ធនាគារ។

យោង​តាមមាត្រា ១៦ នៃកិច្ចព្រមព្រៀងនេះ ក្រោយរយៈពេល ៦០ ថ្ងៃនៃ ការផ្លាស់​ប្តូរឯកសារ​ដែលបាន​ផ្តល់សច្ចាប័ន​នោះ កិច្ចព្រមព្រៀងនឹងមានុពលភាព​នៅថ្ងៃទី ២ ខែកក្កដាខាងមុខ។ គួរបញ្ជាក់ថា​ មុននេះរដ្ឋាភិបាល​វៀតណាម​និង​រដ្ឋាភិបាល​ឆេកបាន​បញ្ចប់ការ​បំពេញរ​បៀបរបប​នៃកា​រ​ផ្តល់​សច្ចាប័ន​លើកិច្ច​ព្រមព្រៀង​ស្តីពីកិច្ចសហប្រតិបត្តិការនៃការបង្ការនិងប្រយុទ្ធ​ប្រឆាំងនឹងបទល្មើស ​ហើយកិច្ចព្រមព្រៀងនេះ​បានចូល​ជាធរមាន​ចាប់ពីថ្ងៃទី ១២ ខែ​កុម្ភៈកន្លង​ទៅ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម