05/05/2019 10:55 GMT+7 print

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ


  ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ
 

 នាថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ​២០១៩​ ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិ​របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn – Rama X​ បានចាប់ផ្តើមនៅព្រះបរមរាជវាំង ដែលគូសសញ្ញាពីការចាប់ផ្តើមគ្រងរាជ្យព្រះមហាក្សត្រទី១០ នៃរជ្ជកាល​  Chakri  ដែលមានប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៧៨២ នៅប្រទេសថៃ។

មានមនុស្ស​ជាច្រើន​កុះករបានប្រមូល​ផ្តុំនៅជំវិញព្រះបរមរាជវាំងនៅទីក្រុងបាងកក​ដើម្បីទស្សនា​ព្រះរាជ​ពិធី​គ្រង​​រាជ្យស​ម្បត្តិ​ជាប្រវត្តិសាស្ត្រនេះរបស់ ព្រះមហាក្សត្រមហាថៃ Mah​a Vajiralongkorn។នេះ​គឺជា​ព្រះ​រាជ​ពិធី​គ្រង​រាជ្យ​សម្បត្តិដំបូងបង្អស់នៅប្រទេសថៃក្នុងរយៈពេល ៦៩ ឆ្នាំកន្លងមក បន្ទាប់ពី ព្រះមហាក្សត្រ Bhumibol Adulyadej – Rama ៩ ព្រះអង្គឡើងគ្រងរាជ្យសម្បត្តិនាថ្ងៃទី ៥ ខែឧសភាឆ្នាំ១៩៥០។ ព្រះរាជ​ពិធី​គ្រង​រាជ្យ​សម្បត្តិ​របស់​មហាក្សត្រមហាថៃ Maha Vajiralongkorn នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦។ តាម​កា​រប៉ាន់ស្មានថានឹងមានមនុស្សប្រមាណ ៧០០,០០០ ដល់ ៨០០,០០០នាក់នឹងហូរ​ទៅកាន់​តំបន់​ជុំវិញ​ព្រះបរម​រាជ​វាំង ដើម្បីទស្សនាព្រះរាជពិធីគ្រងរាជ្យសម្បត្តិ​នេះផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​