04/05/2019 11:00 GMT+7 print

ខែមនុស្សធម៌ឆ្នាំ២០១៩៖ ជំរុញសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌


 ទិដ្ឋភាពនៃពិធីបំផុសខែមនុស្សធម៌ឆ្នាំ២០១៩នៅទីក្រុងដាណាំង
 

 នាថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០១៩ សមាគមន៍កាកបាទក្រហមទីក្រុងដាណាំង ភាគ កណ្ដាលវៀតណាម បានរៀបចំ​ពិធីបំផុស​ខែមនុស្សធម៌ឆ្នាំ២០១៩ក្រោម ប្រធាន បទ “តភ្ជាប់ ចែករំលែកនិងរីកសាយភាយ”។

នៅទី​នេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Trung Chinh បាន​កោត​សរ​សើរ​ការ​ជួយ​ជ្រោម​ជ្រែង​ កា​រចូលរួមយ៉ាងសកម្មរបស់កម្មា ភិបាល សមាជិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រ​ហម ក្នុងចលនា​ សកម្ម ភាពមនុស្សធម៌នានា តាមនោះរួមចំណែកអនុវត្តន៍កម្មវិធីធានាសន្តិសុខសង្គម។ លោក Le Trung Chinh បានស្នើអោយសមាគមន៍កាកបាទក្រហមទីក្រុងបន្ត ជំរុញសកម្ម​ភាព​មនុស្ស​ធម៌​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ឃោសនាអំពីតម្លៃមនុស្ស ធម៌នានា ហើយចលនាអោ​យ​ប្រជា​ជន​គ្រប់​ស្រទាប់​ចូលរួម​សកម្មភាព​មនុស្ស​ធម៌ របស់សមាគមន៍សំដៅជួយឧបត្ថម្ភជនក្រីក្រនិងជនងាយរ​ងគ្រោះក្នុងសង្គមផងដែរ។
 ​        
យ៉ាង​ច្រើនកុះករបានរៃអង្គាសទឹកប្រាក់ចំនួន២,២ពាន់លានដុងជូនចំពោះសមា គមន៍​កាក​បាទ​ក្រហម​ទីក្រុង​។
 
ក្នុង​ឱកាសនេះដែរ សមាគមន៍កាកបាទក្រហមទីក្រុងដាណាំងក៏បានដាក់ អោយដំណើរការចលនា “អង្គការ​នីមួយ​ៗ បុគ្គលម្នាក់ៗ ភ្ជាប់នឹងអាស័យដ្ឋាន មនុស្សធម៌មួយ” ដំណាក់កាល២០១៩- ២០២៣។ តាមនោះ ក្នុងរយៈពេល​នេះ សមាគមន៍កាកបាទក្រហមទីក្រុងនឹងខិតខំប្រឹងប្រែងជួយឧបត្ថម្ភជាទឹកប្រាក់ ចំនួន១០ពាន់លានដុង​សម្រាប់អាស័យដ្ឋានមនុស្សធម៌ចំនួន៥ពាន់កន្លែង ព្រម ទាំងជួយឧបត្ថម្ភ​អំពី​ថវិកា​ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងបង្កើតការងារ ធ្វើសម្រាប់មុខសញ្ញាដែលមានស្ថានភាពរស់នៅលំបាក ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំ​ឡេង​វៀតណាម