24/04/2019 14:28 GMT+7 print

ខេត្ត Quang Ninh ខិតខំប្រឹងប្រែងកែលម្អសន្ទស្សន៍ PCI

 ក្នុងឆ្នាំ២០១៧និងឆ្នាំ២០១៨ ខេត្ត Quang Ninh ជាតំបន់នាំមុខ គេលើតារាងរៀបចំណាត់ថ្នាក់ សន្ទស្សន៍​ស្ដីពីសមត្ថភាព​ប្រកួត​ប្រជែងថ្នាក់ខេត្ត (​PCI)។

​នារសៀល​ថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៩ ខេត្ត Quang Ninh ភាគខាងជើងវៀតណាម បានរៀប​ចំកិច្ច​ប្រជុំដាក់​អោយ​ដំណើរ​ការសេចក្ដីសម្រេចចិត្តលេខ០២រ​បស់រដ្ឋាភិបាលស្ដីពី​ការបន្ត​អនុវត្តន៍​ភារកិច្ច​និង​ដំណោះស្រាយ​សំខាន់ៗសំ​ដៅកែល​ម្អ បរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិឆ្នាំ២០១៩ ទស្សនៈវិ​ស័យ​ដល់​ឆ្នាំ​​២០២១។
 
ក្រោយ​រយៈពេល៥ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ខេត្ត Quang Ninh សម្រេច​បាន​នូវលទ្ធផល​សំខាន់ជា​ច្រើន ​ដែលត្រូវបានវាយតម្លៃថា ជា​គំរូល្អមួយដោយ​មានគំនិត​ផ្ដួចផ្ដើម​ជាច្រើន​ស្ដីពីការ​កែទម្រង់​ហើយត​ភ្ជាប់​ការកែលម្អបរិយាកាសអាជីវក​ម្មទៅ នឹងការលើកកំពស់គុណភាពគ្រប់គ្រង​និងប្រតិ​ បត្តិ”។ ជាពិសេស ​ក្នុងឆ្នាំ២០១៧និងឆ្នាំ២០១៨ ខេត្ត ​Quang Ninh ជាតំបន់នាំមុខ គេលើ​តារាងរៀបចំណាត់ថ្នាក់ ​សន្ទស្សន៍​ស្ដីពីសមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត​ (PCI)។ លោក Nguyen Van Thang អនុប្រធាន​គណៈកម្មាធិកា​រប្រជាជ​នខេ​ត្ត Quang Ninh បានអោយដឹងថា៖
 
“មានសន្ទស្សន៍​សមាសភាគមួយចំនួនដែលត្រូវកែលម្អថែមទៀត។ ទីមួយ គឺការចំណាយក្រៅផ្លូវការ ទីពីរគឺ​សេវាកម្ម​ជួយឧ​បត្ថម្ភសហគ្រាស ហើយទីបី ដែលជាចំណុចខ្សោយមួយរបស់យើងខ្ញុំនោះគឺ​បទបញ្ញត្តិ​គតិយុត្ត​និង​សន្តិ​សុខ​ សណ្ដាប់ធ្នាប់។ គោលដៅក្នុងឆ្នាំ២០១៩គឺសន្ទ​ស្សន៍សមាសភាគទាំងអស់ត្រូវ បាន​លើក​កម្រិត ដើម្បី​រក្សា​រឹងមាំ​សន្ទស្សន៍​ PCI​ ដដែល”៕​

 

តាម VOV5 – វិទ្យុសំឡេង​វៀតណាម​