24/04/2019 14:28 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ សមាហរណកម្មអន្តរជាតិរួមចំណែកលើកកំពស់ឋានៈរបស់ប្រទេសជាតិ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

 លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា កិច្ចការសមា ហរណកម្មអន្តរជាតិ ជាពិសេសគឺក្នុងរយៈពេល៥ឆ្នាំ​កន្លង​ទៅ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សារឹងមាំបរិយា កាសសន្តិភាព ស្ថិរភាព​នយោបាយ សង្គម ក៏ដូចជាទាក់ទាញប្រភពធនធានពីខាងក្រៅដោយគួបផ្សំនឹងកម្លាំងក្នុង ស្រុក​ដើម្បីជំរុញអោយប្រទេសជាតិបោះជំហានទៅមុខយ៉ាងខ្លាំងក្លាផងដែរ។
 
នាថ្ងៃទី២៣ខែមេសា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជាតិទទួល បន្ទុក​សមាហរ​ណកម្ម​អន្តរជាតិ​បាន​រៀបចំ​កិច្ច​ប្រជុំអន់ឡាញទូទាំងប្រទេសក្រោមប្រធានបទ “បង្កើនសមាហរណកម្ម​អន្តរជាតិ​ប្រកប​ដោយ​ភាព​ម្ចាស់​ការ​ នវានុវត្ត ភាព ប្រសិទ្ធភាពដើម្បីការអភិវឌ្ឍលឿននិងប្រកបដោយចីរភាព”។ នាយករដ្ឋ មន្រ្តីវៀត​ណាម​លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិទទួល បន្ទុក​សមាហរណកម្ម​អន្តរជាតិ​បាន​អញ្ជើញ​ធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
 ​
 ​លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា កិច្ចការសមាហរណកម្មអន្តរជាតិ ជាពិសេសគឺក្នុងរយៈពេល៥ឆ្នាំ​កន្លង​ទៅ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សារឹងមាំបរិយា កាសសន្តិភាព ស្ថិរភាព​នយោបាយ សង្គម ក៏ដូចជាទាក់ទាញប្រភពធនធានពីខាងក្រៅដោយគួបផ្សំនឹងកម្លាំងក្នុង ស្រុក​ដើម្បី​ជំរុញអោយប្រទេសជាតិបោះជំហានទៅមុខយ៉ាងខ្លាំងក្លាផងដែរ។ លោក Nguyen Xuan Phuc អញ្ជើញ​មាន​ប្រសាសន៍ថា៖

​“វៀតណាមបានចុះហត្ថលេខាឬបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន តាម​នោះ​បើកចេញលំហរសហប្រតិបតិ្តការដ៏ធំទូលាយសម្រាប់ ខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍។ រួម​ជាមួយគ្នានោះ​ ប្រទេស​យើ​​ងបានបើក ទូលាយទំនាក់ទំនង ហើយ​លើក​កម្រិត​ទំនាក់ទំនងជាមួយប្រទេសជាច្រើន ក៏ដូច ជារៀបចំ​ប្រកប​ដោយជោគជ័យនូវព្រឹត្តិការណ៍លំដាប់តំបន់និងពិភពលោកដូចជា APEC 2017 WEF – ASEAN 2018 និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង លើកទី២ ជាដើម។ នេះគឺជា​សក្ខីភាព​នៃគោល​មាគ៌ារ​ប​ស់​វៀតណាមដែលជាមិត្ត ជាដៃគូគួរអោយជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ ព្រមទាំងលើក​កំពស់​ឋានៈ​ និ​ងតួនាទីរបស់ប្រទេសជាតិផងដែរ”។

​លោកនាយករដ្ឋមន្រ្តីបានស្នើអោយអង្គប្រជុំត្រូវវិភាគ ព្យាករណ៍ ស្ថានភាពទាំងក្នុងនិងក្រៅប្រទេស ជាពិសេសគឺកាលានុវត្តភាព ភាពងាយស្រួល និងការលំបាក ការសាកល្បងចាប់ពីពេលនេះដល់ឆ្នាំ២០២០ ក៏ដូច​ជាក្នុងរយៈ ពេល៥និង១០ឆ្នាំខាងមុខ។ ក្នុងនោះត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការរីក សាយ​ភាយ​យ៉ាង​ឆាប់​រហ័សនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ ដោយឈរលើមូល ដ្ឋាននោះ បន្តអនុវត្តន៍ភារកិច្ច ផែន​ការរយៈពេល៥ឆ្នាំដំណាក់កាល២០១៦-២០២០ ហើយត្រៀមរៀបចំកសាង​យុទ្ធសាស្ត្រអ​ភិវឌ្ឍសេដ្ឋកិច្ច​សង្គម​រយៈ​ពេល​ ​១០ឆ្នាំដំណាក់កាល២០២១-២០៣០​៕

 

តាម VOV5 – វិទ្យុសំឡេង​វៀតណាម​