23/04/2019 10:48 GMT+7 print

រយៈពេល ៥០ ឆ្នាំនៃការអនុវត្តមត៌កសាសន៍៖ តម្លៃនៃឯកសារជាប្រវត្តិសាស្ត្រ


 រូបថតឯកសារ (រូបថត៖ vnanet.vn)
 

 នាឆ្នាំ ២០១៩ ប្រទេសវៀតណាមបានរំលឹកខួបលើកទី ៥០ ឆ្នាំ នៃការអនុវត្តន៍មត៌កសាសន៍​របស់​លោកប្រធាន​ហូជីមិញ​។
 
មត៌កសាសន៍​នេះគឺជាឯកសារ ប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមានអត្ថន័យទាំងទ្រឹស្តី និងអនុវត្តន៍​ជាក់ស្ដែងយ៉ាងជ្រាលជ្រៅអំពីបុព្វហេតុបដិវត្តន៍ដ៏ត្រចះត្រចង់របស់បក្ស និងប្រជាជាតិវៀត​ណាម​ ព្រ​មទាំងជាទ្រឹស្តីអំពីការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងជា​កាត្រិះរិះស្ថាបនា អភិវឌ្ឍន៍​ប្រទេសជាតិ​នាពេល​អនាគត​ ក្រោយពីបដិវត្តន៍ទទួលបានជ័យជំនះទាំងស្រុង។ អស់រយៈពេល ៥០ ឆ្នាំ នៃការ​អនុវត្តមត៌​កសាសន៍​របស់​លោក​ប្រធានហូជីមិញនោះ ប្រជាជាតិវៀតណាមទទួលបានសមិទ្ធិផលដ៏សំខាន់ៗ និងគួរជាទីមោទន​ភាព​ជាច្រើន​ផង​ដែរ។
 
លោក​ប្រធានហូជីមិញបានចារមត៌កសាសន៍នេះនាថ្ងៃទី ១០ ខែឧសភាឆ្នាំ១៩៦៥។ មត៌កសាសន៍​នេះបាន​ប្រមូល​ផ្ដុំនូវបទពិសោធន៍ជាក់ស្ដែងអំពីការដឹកនាំបដិវត្តន៍ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ ព្រមទាំងកត់​ទុកនូវ​ចរិយាសម្បត្តិរបស់លោកប្រធានហូជីមិញ - អគ្គមគ្គទេស វីវៈបុរស​រំដោះប្រទេស​ជាតិ​វៀតណាម​ ហើយជាអ្នកវប្បធម៌ដ៏ឆ្នើម​មួយរូបផងដែរ។
 
រាល់ពាក្យទូន្មានដែលមានអត្ថន័យជប្រវត្តិសាស្ត្រ និងយុគសម័យ

រាល់ពាក្យទូន្មាន និងគោល​បំណងរបស់​លោកប្រធាន​ហូជីមិញដែល​បានចារក្នុង​ មត៌កសាសន៍​គឺជាសតិ​អារម្មណ៍​ អំពីការកសាងបក្សកាន់អំណាចយ៉ាងស្អាតស្អំ និង​ខ្លាំងមាំមួន។ សាស្ត្រាចារ្យរង ប​ណ្ឌិត Doan Thi Chin ប្រធាន​ដេប៉ាតឺម៉ង់​សតិអារម្មណ៍ហូជីមិញ នៃវិទ្យាស្ថានសារព័ត៌មាន និងផ្ស​ព្វផ្សាយបានឲ្យដឹងថា៖

“ជាគំ​រូដ៏ស្មោះត្រង់មួយរូប លោកប្រធានហូជីមិញបានអះអាងនូវមនោសញ្ចេតនាវណ្ណៈ និងម​នោស​ញ្ចេត​នាសម​មិត្ត​ក្នុង​បក្ស ដែលជាកត្តាដ៏សំខាន់ ដើម្បីរឹតបន្តឹងសាមគ្គីភាពក្នុងបក្ស។ លោកបានលើកសំណើរថា បក្សត្រូវមាន​មនោស​ញ្ចេតនាសមមិត្តស្រឡាញ់រាប់អា​នគ្នា។ ក្នុងមត៌កសាសន៍​ លោកប្រធាន​ហូជីមិញ​បាន​សង្តត់​ធ្ងន់​ទៅលើកត្តាសីលធម៌ នៅពេលបក្សក្លាយទៅជាបក្សកាន់អំណាច។ តាមលោក​ថាបក្ស​កាន់​អំណាច​គឺជាដំណាក់​កាលដ៏​សំខាន់ក្នុងការប្រជុំជីវភាពបក្ស។ បក្សកាន់អំណាចមានបេសកកម្មដឹកនាំវណ្ណៈ និង​ប្រជា​ជាតិ​ក្នុង​ការ​កសាងសង្គមនិយមប្រកបដោយជោគជ័យ។ ដើម្បីសម្រេចបេសកកម្មនេះ បក្សកុម្មុយ​និស្ត​វៀត​ណាម​ត្រូវ​មាន សីលធម៌ និងអរិយធម៌“។

 
 ចំណាររបស់លោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)
 

សតិអារម្មណ៍​លេចធ្លោមួយ​ទៀតក្នុង​មត៌កសាសន៍​របស់លោក​ប្រធានហូជីមិញ​គឺសតិ​អារម្មណ៍គោរព​រាប់អាន​ប្រជា​ជន​។ មត៌កសាសន៍នេះបានចែងអំពីគោលនយោបាយ និងវិធានការចំពោះយុទ្ធជនជម្ងឺ យុទ្ធជនពលី និងក្រុម​គ្រួសាររបស់គេ ហើយចំពោះនារី យុវជន កសិករ ជនរួមជាតិនៅតំបន់រាលទំនាប ក៏ដូចជា​នៅតំបន់​ព្រៃភ្នំ​ ​គឺត្រូវរៀបចំផែនការយ៉ាងល្អសម្រាប់ការអភិវឌ្ឍន៍សេដ្ឋ​កិច្ចនិងវប្បធម៌ សំដៅលើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​ អភិ​វឌ្ឍន៍វិស័យអប់រំ សុខភាព និងអនាម័យ។ សាស្ត្រា​ចារ្យបណ្ឌិត Hoang Chi Bao ​អ្នកឯក​ទេសជា​ន់​ខ្ពស់​ និង​ជាអតីតសមាជិកក្រុមប្រឹក្សា​ទ្រឹស្ដីមជ្ឈិម​បានចាត់ទុកថា៖
 
“ប្រការសំខាន់​បំផុតគឺការថែទាំជីវភាពរស់នៅរបស់ប្រជាជន ដោយសារនេះ​គឺជាបុព្វបទ​ដើម្បី​ឆ្ពោះទៅរកការ​អប់រំ​សតិអារម្មណ៍​នយោបាយ។ ម៉្យាងវិញទៀត លោកប្រធានហូជីមិ​ញធ្លាប់មានប្រសាសន៍ថា ការថែមទាំ​ មិន​ត្រឹម​​តែ​ផ្ដោតលើ​ជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងបញ្ញាប្រជាជន និងសិទ្ធិប្រជាជនទៀតផង។ យើងត្រូវ​មាន​កតញ្ញូ​​ចំពោះប្រ​ធានជន ធ្វើសម្មភាពដើម្បីប្រជា​ជន។ ហេតុដូច្នេះហើយ លោ​កប្រ​ធានហូ​ជីមិញ​ធ្លាប់បូក​សរុប​ថា​ រូបមន្តជោគជ័យនៃបដិវត្តន៍គឺធ្វើយ៉ាងម៉េចដើម្បីទទួលបានជំនឿទុកចិត្តរបស់ប្រជាជន ធ្វើ​ឲ្យប្រជា​ជន​ស្រឡាញ់​ គាំទ្រ។ អាស្រ័យហេតុនេះ ត្រូវយកកម្លាំងពីប្រជាជន។ នេះគឺជាកំពែងដ៏ខ្លាំងមាំមួនរបស់បដិវត្តន៍“។
 
អនវុត្តន៍​មត៌កសាសន៍របស់លោកប្រធានហូជីមិញប្រដោយដោយប្រសិទ្ធភាពជាបណ្ដើរបណ្ដើរ

អស់​រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តន៍មត៌កសាសន៍របស់លោកប្រធានហូជីមិញនោះ បក្សកុម្មុយ​និស្តវៀត​ណាម​បាន​ជំរុញការ​ស្ថាបនា កែលម្អបក្ស។ បក្សមានការរីកចម្រើនអំពីការស្ថាបនា អភិវឌ្ឍន៍គោលមាគ៌ាបដិវត្តន៍ រក្សាយ៉ាង​រឹងមាំនូវតួនាទីជាបក្សកាន់អំណាច។ ទន្ទឹមនឹងនេះ បក្សនិង​រដ្ឋបាន​ចេញ​ផ្សាយគោល​នយោបាយ​សង្គម​ជាច្រើន ដោយឆ្ពោះទៅរកការបម្រើផលប្រយោជន៍របស់ប្រជាជនវៀតណាម លើកកម្ពស់ជីវភាព​ទាំងខាង​ស្មារតី និងសំភារៈ បម្រើមនុស្ស ហើយកំណត់ថា មនុស្សជាគោលដៅផង ជាកម្លាំងចលករផង និងជាបុគ្គល​ច្នៃប្រឌិតនូវរាល់ទ្រព្យសម្បត្តិផងដែរ។ លើសពីនេះទៅទៀតបក្ស និងរដ្ឋបាន​ដឹកនាំ​ប្រជាជន​អនុវត្តន៍​បុព្វហេតុ​ផ្លាស់ប្ដូរថ្មី ក៏ដូចជាទទួលបានសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យដូចជាសេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខកា​រពារជាតិ និងកិច្ចការបរទេស។
 
មត៌កសាសន៍របស់លោកប្រធាន​ហូជីមិញគឺជាដំបូន្មានរបស់ថ្នា​ក់ដឹកនាំឆ្នើមមួយ​រូបរបស់ប្រជាជាតិ​វៀតណាម ហើយ​ជាឯកសារបូកសរុប​ជាក់​ស្ដែង នូវទិសដៅអនាគ​ត​ ហើយជាឯកសារណែនាំស​ម្រា​ប់បក្សកុម្មុយ​និស្តក្នុង​ដំណើរការ​ឈានទៅ​មុខ។ នេះគឺជាភស្ដុតាង ដ៏ខ្លាំងក្លា ដោ​យអះអាងនូវតម្លៃដែលមិនអាចកាត់ថ្លៃបា​ន ក៏ដូចជាអត្ថន័យទ្រឹស្តី ​និងជាក់ស្ដែងនៃឯកសារជាប្រវត្តិ​សាស្ត្រផងដែរ៕

 

តាម​ VOV 5 -​​ ​វិទ្យុសំឡេងវៀតណាម