22/04/2019 10:33 GMT+7 print

ប្រសិនបើមិនធ្វើសកម្មភាពគឺមហាសមុទ្រនឹងផ្ទុកសំរាមច្រើនជាងត្រី

 ក៏ដូចជាប្រទេសផ្សេងជាច្រើនលើពិភពលោក នៅ វៀតណាម ការគ្រប់គ្រង សម្រាមប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​កំពុង​ក្លាយ​ទៅជា​ការ​សាកល្បងធំជាងពេលណាៗទាំងអស់។ តាមការស្ថិតិបានសរអោយឃើញថា បរិមាណសម្រាមប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ក្នុងទីក្រុងបានកើងឡើងទ្វេដងក្នុងរយៈពេល​១៥ឆ្នាំ​កន្លងទៅ។
 
ដោយជួយជ្រោមជ្រែងទិវាផែនដី (ថ្ងៃទី២២ខែមេសា) នាថ្ងៃទី​២០ ខែមេសា​​ ឆ្នាំ២០១៩  នៅតំបន់បឹង Hoan Kiem រដ្ឋធានី​ហាណូយ បានប្រព្រឹត្តទៅកម្មវិធីក្រោមប្រធាន បទ “ដើម្បីពិភពលោកគ្មានសម្រាម”។
 
ក៏ដូច​ជាប្រទេសផ្សេងជាច្រើនលើពិភពលោក នៅវៀតណាម ការគ្រប់គ្រង សម្រាម​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​កំពុង​ក្លាយ​ទៅ​ជា​ការសាកល្បងធំជាងពេលណាៗទាំងអស់។ តាមការស្ថិតិបានសរអោយឃើញថា បរិមាណ​សម្រាម​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ក្នុងទីក្រុងបានកើងឡើងទ្វេដងក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ។ តាមការព្យាករណ៍ របស់​មជ្ឈដ្ឋាន​អ្នក​វិទ្យា​សាស្ត្រ​បានអោយដឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ បរិមាណកាក​សំណល់​ប៉្លាស្ទិក​ចោល​នៅ​សមុទ្រ​នឹង​កើន​ឡើង​ទ្វេដងដែរ ហើយ ប្រសិនបើពិភពលោកមិនធ្វើសកម្មភាពទេ គឺដល់ឆ្នាំ២០៥០ បណ្ដាមហាសមុទ្រ នឹងផ្ទុក​សម្រាម​ច្រើន​ជាងត្រី។
 
ព្រឹត្តិការណ៍ “​ដើម្បីពិភពលោកគ្មានសម្រាម” ត្រូវបានរៀបចំឡើងនៅទីក្រុង ហាណូយលើកនេះ នឹងរួម​ចំណែក​លើកកំព​ស់ចំណេះ​ដឹងសម្រាប់សហគមន៍​ និងភ្ញៀវទេសចរ​អំពីផល​វិបាក​នៃកាក​សំណល់​ប៉្លាស្ទិក​ចំពោះ​មហា​សមុទ្រ​ សេដ្ឋ កិច្ចនិងសុខភាពមនុស្ស។ តាមនោះ ជំរុញការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ក្នុងការ​ការពារ​បរិស្ថាន៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​